អរិយសាវកសូត្រទី ៩

ក្បាលទី 20 · ទំព័រ 891

ទ្រង់គង់នៅទៀបក្រុងសាវត្ថី … ក្នុងទីនោះឯង … ម្នាល ភិក្ខុទាំងឡាយ អរិយសាវ័កអ្នកចេះដឹង មិនមានសេចក្តីត្រិះរិះយ៉ាងនេះថា កាលបើរបស់អ្វីមាន ទើបរបស់អ្វីមានហ្ន៎ របស់អ្វីកើតឡើង ព្រោះការកើតឡើង នៃរបស់អ្វីហ្ន៎ កាលបើរបស់អ្វីមាន ទើបសង្ខារទាំងឡាយមាន កាលបើ របស់អ្វីមាន ទើបវិញ្ញាណមាន កាលបើរបស់អ្វីមាន ទើបនាមរូបមាន កាលបើ របស់អ្វីមាន ទើបសឡាយតនៈមាន កាលបើរបស់អ្វីមាន ទើបផស្សៈ មាន កាលបើរបស់អ្វីមាន ទើបវេទនាមាន កាលបើរបស់អ្វីមាន ទើបតណ្ហា មាន កាលបើរបស់អ្វីមាន ទើបឧបាទានមាន កាលបើរបស់អ្វីមាន ទើបភព មាន កាលបើរបស់អ្វីមាន ទើបជាតិមាន កាលបើរបស់អ្វីមាន ទើបជរាម រណៈមាន ដូច្នេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង អរិយសាវ័កជាអ្នកចេះដឹង មានញាណក្នុងធម៌នោះ ព្រោះបច្ច័យដែលកើតតៗ គ្នាថា កាលបើរបស់ នេះមាន របស់នេះក៏មាន របស់នេះកើតឡើង ព្រោះការកើតនៃរបស់នេះ កាលបើអវិជ្ជាមាន សង្ខារទាំងឡាយក៏មាន កាលបើសង្ខារទាំងឡាយមាន វិញ្ញាណក៏មាន កាលបើវិញ្ញាណមាន នាមរូបក៏មាន កាលបើនាមរូបមាន សឡាយតនៈក៏មាន កាលបើសឡាយតនៈមាន ផស្សៈក៏មាន កាលបើផស្សៈ មាន វេទនាក៏មាន កាលបើវេទនាមាន តណ្ហាក៏មាន កាលបើតណ្ហាមាន ឧបាទានក៏មាន កាលបើឧបាទានមាន ភពក៏មាន ។ បេ ។ កាលបើជាតិមាន ជរា មរណៈក៏មាន ។ អរិយសាវ័កនោះ តែងដឹងច្បាស់យ៉ាងនេះថា លោក នេះ កើតឡើងព្រមយ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កជាអ្នកចេះដឹង មិនមាន សេចក្តីត្រិះរិះយ៉ាងនេះថា កាលបើរបស់អ្វីមិនមាន របស់អ្វីក៏មិនមាន របស់ អ្វីរលត់ ព្រោះការរលត់នៃរបស់អ្វី កាលបើរបស់អ្វីមិនមាន សង្ខារទាំងឡាយ ក៏មិនមាន កាលបើរបស់អ្វីមិនមាន វិញ្ញាណក៏មិនមាន កាលបើរបស់អ្វីមិន