បរិវីមំសនសូត្រទី ១

ក្បាលទី 20 · ទំព័រ 898

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ ក្នុង ទីនោះឯង ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគ ថា ព្រះករុណាព្រះអង្គ ។ ព្រះមានព្រះភាគត្រាស់សួរយ៉ាងនេះថា ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុកាលនឹងពិចារណា គួរពិចារណា ដើម្បីកិរិយាអស់ទៅនៃ សេចក្តីទុក្ខ ដោយប្រពៃគ្រប់ប្រការ ដោយហេតុដូចម្តេចហ្ន៎ ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយរបស់ពួកយើងខ្ញុំ មានព្រះមានព្រះភាគជាបឫសគល់ មានព្រះមានព្រះភាគជាអ្នកដឹកនាំ មានព្រះមាន ព្រះភាគជាទីពឹង បពិត្រព្រះអង្គដ៏ចម្រើន សូមទ្រង់មេត្តាប្រោស សូម ព្រះមានព្រះភាគ បំភ្លឺសេចក្តីនៃភាសិតនុ៎ះ ពួកភិក្ខុបានស្តាប់ព្រះពុទ្ធដីកានៃ ព្រះមានព្រះភាគហើយ នឹងបានចាំទុក ។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ ចូរ អ្នកទាំងឡាយស្តាប់ធម៌នោះចុះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹង សម្តែង ។ ភិក្ខុទាំងនោះ ក៏ទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កាលនឹងពិចារណា ក៏ពិចារណាថា ជរាមរណៈ ណាជាទុក្ខ មានប្រការច្រើន មានប្រការផ្សេងៗ កើតឡើងក្នុងលោក សេចក្តី