អដ្ឋកថា បរិវីមំសនសូត្រទី ១
គប្បីជ្រាបវិនិច្ឆ័យក្នុងបរិវីមំសនសូត្រទី ១ នៃទុក្ខវគ្គដូច្នេះ បទថា បរិវីមំសមានោ ប្រែថា កាលពិចារណា ។ បទថា ជរាមរណំ សេចក្តីថា បើសួរថា ព្រោះហេតុអ្វី ជរា និងមរណៈ ១ បុណ្ណោះ ទើបជា ប្រការផ្សេងៗ ច្រើនបែបយ៉ាងនេះ ឆ្លើយថា ព្រោះកាលចាប់ជរាមរណៈនោះ បានហើយ ក៏ឈ្មោះថា ចាប់ទុក្ខទាំងពួងបាន ឧបមាដូចបុរសត្រូវចាប់ត្រង់ ជុក បុរសនោះរមែងឈ្មោះថា ត្រូវចាប់ដោយពិត យ៉ាងណា កាលចាប់ជរានិ ងមរណៈបានហើយ ធម៌ដ៏សេស រមែងឈ្មោះថា ចាប់បានដោយពិត ដូច្នោះ កាលចាប់ជរាមរណៈបានហើយ ដូច្នេះ ទុក្ខទាំងពួង ក៏រមែងឈ្មោះថា ជាការចាប់ បានដោយពិត ។ ព្រោះដូច្នោះ ព្រះមានព្រះភាគត្រាស់ថា ទុក្ខនេះមាន ប្រការផ្សេងៗ ច្រើនយ៉ាងក្នុងលោក ដូច្នេះ ទ្រង់សម្តែងទុក្ខទាំងពួង ដូចបុរស ងូតទឹក ហើយឈរ ឈ្មោះថា ទ្រង់ចាត់ជរា និងមរណៈ ដូចចាប់បុរសនោះ ត្រង់ជុក ដូច្នោះ ។ បទថា ជរាមរណនិរោធសារុប្បគាមិនី សេចក្តីថា បដិបទា ឈ្មោះថា ដូចគ្នានោះឯង ព្រោះការមិនមានកិលេស គឺបរិសុទ្ធ ជា គ្រឿងឲ្យដល់ដោយសភាវៈ សមគួរដល់ការរលត់នៃជរា និងមរណៈ ។ បទថា តថា បដិបន្នោ ច ហោតិ សេចក្តីថា ភិក្ខុដែលព្រះមានព្រះភាគ ត្រាស់ថា ជាអ្នកបដិបត្តិតាមនោះ យ៉ាងណា ក៏រមែងជាអ្នកបដិបត្តិ យ៉ាង នោះ ។ បទថា អនុធម្មចារី សេចក្តីថា ប្រព្រឹត្ត គឺបំពេញធម៌ដែល ជាគោលបដិបត្តិទៅតាមធម៌ គឺព្រះនិព្វាន ។ បទថា ទុក្ខក្ខយាយ បដិបន្នោ បានដល់ ជាអ្នកធ្វើសីលឲ្យជាខាងដើម ហើយបដិបត្តិដើម្បីការរលត់ទុក្ខ ជរានិ ងមរណៈ ។ បទថា សង្ខារនិរោធាយ បានដល់ ដើម្បីការរលត់នៃទុក្ខ គឺសង្ខារ ។