ឧបាទានសូត្រទី ២
ទ្រង់គង់នៅទៀបក្រុងសាវត្ថី … ក្នុងទីនោះឯង ព្រះមានព្រះភាគ … ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញ នូវសេចក្តីត្រេកអរ ក្នុងឧបាទានីយធម៌ទាំងឡាយ ( ធម៌ដែលប្រព្រឹត្តទៅក្នុងភូមិ ៣ ជាបច្ច័យនៃ ឧបាទានទាំង ៤ ) តណ្ញារមែងចម្រើនឡើង ឧបាទានកើតឡើង ព្រោះតណ្ហា ជាបច្ច័យ ភពកើតឡើងព្រោះឧបាទានជាបច្ច័យ ជាតិកើតឡើងព្រោះភពជាបច្ច័យ ជរាមរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស និងសេចក្តីចង្ហៀតចង្អល់ចិត្ត ក៏កើតឡើងព្រម ព្រោះជាតិជាបច្ច័យ ការកើតឡើង ព្រមនៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ គំនរភ្លើងធំរបស់អ្នករកឧស ១០ នាក់ ក្តី អ្នករកឧស ២០ នាក់ក្តី អ្នករកឧស ៣០ នាក់ក្តី អ្នករកឧស ៤០ នាក់ក្តី ឆេះឡើង ( បើ ) មានបុរសយកស្មៅស្ងួត គោម័យស្ងួត និងឈើស្ងួតទៅ ដាក់លើគំនរភ្លើងនោះសព្វកាល ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ គំនរ ភ្លើងធំ ដែលមានស្មៅស្ងួតជាដើមនោះ ជាអាហារ មានស្មៅស្ងួតជាដើមនោះ ជាគ្រឿងឆេះ មុខជាឆេះអស់កាលយូរអង្វែង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញនូវសេចក្តីត្រេកអរ ក្នុងឧបាទានីយធម៌ទាំងឡាយហើយ តណ្ញារមែងចម្រើនឡើង ឧបាទានកើតឡើងព្រោះតណ្ហាជាបច្ច័យ ។ បេ ។ ក៏យ៉ាងនោះឯង ការកើតឡើងព្រមនៃកងទុក្ខទាំងអស់នុ៎ះ តែង មានយ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញទោសក្នុង ឧបាទានីយធម៌ទាំងឡាយហើយ តណ្ហាក៏រលត់ទៅ ការរលត់នៃឧបាទានព្រោះ ការរលត់នៃតណ្ហា ការរលត់នៃភពព្រោះការរលត់នៃឧបាទាន ការរលត់នៃ ជាតិព្រោះការរលត់នៃភព ជរាមរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្ហៀតចង្អល់ចិត្ត ក៏រលត់ទៅព្រោះការរលត់