សំយោជនសូត្រទី ៣
ទ្រង់គង់នៅទៀបក្រុងសាវត្ថី … ក្នុងទីនោះឯង ព្រះមានព្រះភាគ … ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញ នូវសេចក្តីត្រេកអរ ក្នុងសញ្ញោជនីយធម៌ទាំងឡាយ ( ធម៌ជាគ្រឿងប្រកបព្រម ) ហើយ តណ្ហា រមែងចម្រើន ឧបាទានកើតឡើងព្រោះតណ្ហាជាបច្ច័យ ភពកើតឡើងព្រោះ ឧបាទានជាបច្ច័យ ជាតិកើតឡើងព្រោះភពជាបច្ច័យ ជរាមរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្ហៀតចង្អល់ចិត្ត ក៏កើតឡើង ព្រមព្រោះជាតិជាបច្ច័យ ការកើតឡើងព្រមនៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ ប្រទីបប្រេងឆេះបាន ព្រោះអាស្រ័យ ប្រេងផង ព្រោះអាស្រ័យប្រឆេះផង ( បើ ) បុរសចាក់ប្រេង វេញប្រឆេះ ដាក់ ក្នុងប្រទីបប្រេងនោះគ្រប់កាល ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នេះ ប្រទីបប្រេង ដែលមានប្រេង និងប្រឆេះនោះជាអាហារ មានប្រេងនិងប្រឆេះនោះជាគ្រឿង ឆេះ គប្បីឆេះ ឡើងអស់កាលយូរអង្វែង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុ ពិចារណាឃើញនូវសេចក្តីត្រេកអរ ក្នុងសញ្ញោជនីយធម៌ទាំងឡាយ ហើយ តណ្ញារមែងចម្រើនឡើង ឧបាទានចម្រើនឡើង ព្រោះតណ្ហាជាបច្ច័យ ភព ចម្រើនឡើង ព្រោះឧបាទានជាបច្ច័យ ជាតិកើតឡើង ព្រោះភពជាបច្ច័យ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តី ចង្ហៀតចង្អល់ចិត្ត ក៏កើតឡើងព្រម ព្រោះជាតិជាបច្ច័យ ក៏យ៉ាងនោះឯង ការកើតឡើងព្រមនៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញទោសក្នុង សញ្ញោជនីយធម៌ទាំងឡាយហើយ តណ្ញារមែងរលត់ទៅ ការរលត់នៃឧបាទាន ព្រោះការរលត់នៃតណ្ហា ការរលត់នៃភព ព្រោះការរលត់នៃឧបាទាន ការរលត់ នៃជាតិ ព្រោះការរលត់នៃភព ជរាមរណៈ សេចក្តីសោក