អដ្ឋកថា សំយោជនសូត្រទី ៣

ក្បាលទី 20 · ទំព័រ 923

គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមសំយោជនសូត្រទី ៣ ដូចតទៅ បទថា សញ្ញោជនីយេសុ គឺជាបច្ច័យរបស់សំយោជនៈ ១០ ។ បទថា ឈាយេយ្យ ប្រែថា គប្បីឆេះសន្ធោសន្ធៅ ។ បទថា តេលំ អាសិព្ចោយ្យ វដ្តឹ ឧបសំហរេយ្យ បានដល់ ដើម្បីឲ្យប្រទីប ឆេះជានិច្ចទៅ ទើបកាន់យកភាជនៈប្រេង និងអំបែងដាក់ប្រឆេះ ទៅតាំងទុក ក្នុងទីជិតជានិច្ច កាលប្រេងខ្វះ ក៏បន្ថែមប្រេង កាលប្រឆេះអស់ ក៏ដាក់ ប្រឆេះចូលទៅ ។ ពាក្យដ៏សេសក្នុងសូត្រនេះ គប្បីជ្រាបដោយន័យមុន នោះឯង មួយអន្លើដោយការប្រៀបធៀបឧបមា ។