មហារុក្ខសូត្រទី ៥

ក្បាលទី 20 · ទំព័រ 925

ទ្រង់គង់នៅទៀបក្រុងសាវត្ថី … ក្នុងទីនោះ ព្រះមានព្រះភាគ … ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញ នូវសេចក្តីត្រេកអរ ក្នុង ឧបាទានីយធម៌ទាំងឡាយ តណ្ញារមែងចម្រើនឡើង ឧបាទានចម្រើនឡើង ព្រោះតណ្ហាជាបច្ច័យ ភពចម្រើនឡើង ព្រោះឧបាទានជាបច្ច័យ ។ បេ ។ ការកើតឡើង ព្រមនៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ ដូចជាឈើធំ ឫសទាំងអស់របស់ឈើ ធំនោះ ដែលដុះចាក់ទៅក្រោម ដុះចាក់ទៅទទឹង រមែងនាំឱជារសទៅចុងខាងលើ កាលបើដូច្នេះ ម្នាលភិក្ខុទាំងឡាយ ឈើធំនោះ ដែលមានឫសនោះជា អាហារផង មានឫសនោះជាគ្រឿងបំប៉នផង មុខជាឋិតនៅអស់កាលយូរអង្វែង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញ នូវសេចក្តី ត្រេកអរក្នុងឧបាទានីយធម៌ទាំងឡាយហើយ តណ្ញារមែងចម្រើនឡើង ឧបាទានចម្រើនឡើង ព្រោះតណ្ហាជាបច្ច័យ ភពចម្រើនឡើងព្រោះឧបាទានជា បច្ច័យ ។ បេ ។ ក៏យ៉ាងនោះឯង ការកើតឡើងព្រមនៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញទោស ក្នុង ឧបាទានីយធម៌ទាំងឡាយហើយ តណ្ញារមែងរលត់ទៅ ការរលត់នៃឧបាទាន ព្រោះការរលត់នៃតណ្ហា ការរលត់នៃភពព្រោះការរលត់នៃឧបាទាន ។ បេ ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះតែងមានយ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ ដូចជាឈើធំមួយដើម កាលនោះបុរស ម្នាក់ កាន់ចប និងកញ្ជើដើរមកកាត់ឈើធំនោះត្រង់ឫស លុះកាត់រួចហើយ ទើបគាស់រម្លើង លុះគាស់រម្លើងរួចហើយ ក៏រើបឫស ដោយហោចទៅសូម្បី នៅសល់បុនទងស្បូវភ្លាំងក៏មិនមាន ។ បុរសនោះ កាត់ឈើនោះឲ្យមាន កំណាត់តូច កំណាត់ធំ លុះកាត់ឲ្យជាកំណាត់តូច កំណាត់ធំហើយ ទើបពុះ លុះពុះរួចហើយ ក៏ធ្វើឲ្យជាបន្ទះតូចៗ លុះធ្វើឲ្យជាបន្ទះតូចៗ ហើយ ក៏យក ទៅហា