ទុតិយមហារុក្ខសូត្រទី ៦

ក្បាលទី 20 · ទំព័រ 929

ទ្រង់គង់នៅទៀបក្រុងសាវត្ថី … ក្នុងទីនោះឯង ព្រះមានព្រះភាគ … ម្នាលភិក្ខុទាំងឡាយ ដូចជាដើមឈើធំ ឫសរបស់ឈើធំនោះទាំងអស់ ដែលដុះចាក់ទៅខាងក្រោម ដុះចាក់ទៅទទឹិងរមែងនាំឱជារសទៅចុងខាងលើ ម្នាលភិក្ខុទាំងឡាយ ក៏កាលបើដូច្នេះ ឈើធំនោះដែលមានឫសនោះជា អាហារផង មានឫសនោះជាកម្លាំងមាំផង មុខជាឋិតនៅអស់កាលយូរអង្វែង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញសេចក្តីត្រេកអរ ក្នុងឧបាទានីយធម៌ទាំងឡាយហើយ តណ្ញារមែងចម្រើនឡើង ឧបាទានចម្រើន ឡើង ព្រោះតណ្ហាជាបច្ច័យ ។ បេ ។ ក៏យ៉ាងនោះដែរ ការកើតឡើងព្រមនៃ កងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ ដូចជាឈើធំមួយដើម កាលនោះ បុរស ម្នាក់កាន់យកចប និងកញ្ជើដើរមកកាត់ឈើធំនោះត្រង់ឫស លុះកាត់បឫស ហើយ ក៏គាស់រម្លើង លុះគាស់រម្លើងហើយ ក៏រើបឫស ។ បេ ។ ឬក៏បណ្តែត ទៅក្នុងស្ទឹងដែលមានខ្សែទឹកហូរខ្មាញ់ ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នេះ ឈើធំនោះ ឈ្មោះថា គេបានផ្តាច់ផ្តិលឫសគល់ចោលហើយ បានធ្វើឲ្យ លែងមានទីកន្លែងដុះទៀត ជាឈើដល់នូវភាពមិនមានតទៅ មិនមានការកើតឡើង តទៅទៀតជាធម្មតា យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុ ពិចារណាឃើញទោស ក្នុងឧបាទានីយធម៌ទាំងឡាយហើយ តណ្ញារមែង រលត់ទៅ ការរលត់នៃឧបាទាន ព្រោះការរលត់នៃតណ្ហា ។ បេ ។ ក៏យ៉ាងនោះ ឯង ការរលត់នៃកង ទុក្ខទាំងអស់នុ៎ះតែងមានយ៉ាងនេះ ។