តរុណរុក្ខសូត្រទី ៧
ទ្រង់គង់នៅទៀបក្រុងសាវត្ថី … ក្នុងទីនោះឯងព្រះមានព្រះភាគ … ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញនូវសេចក្តីត្រេកអរ ក្នុង សញ្ញោជនីយធម៌ទាំងឡាយហើយ តណ្ញារមែងចម្រើនឡើង ឧបាទានចម្រើន ឡើងព្រោះតណ្ហាជាបច្ច័យ ។ បេ ។ ការកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ តែង មានយ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ ដូចជាដើមឈើខ្ចី បុរសផ្សាំបឫសរបស់ ឈើខ្ចីគ្រប់កាល ចាក់ដីគ្រប់កាល ស្រោចទឹកគ្រប់កាល ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នេះ ឈើខ្ចីនោះដែលមានរបស់ទាំងនោះជាអាហារ មានរបស់ទាំងនោះ ជាកម្លាំង ក៏ដល់នូវសេចក្តីចម្រើនដុះដាលធំទូលាយឡើង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញនូវសេចក្តីត្រេកអរក្នុងសញ្ញោជនីយធម៌ទាំងឡាយហើយ តណ្ញារមែងចម្រើនឡើង ឧបាទានចម្រើនឡើង ព្រោះតណ្ហាជាបច្ច័យ ។ បេ ។ ក៏យ៉ាងនោះឯង ការកើតឡើងនៃកងទុក្ខទាំងអស់ នុ៎ះ តែងមានដោយប្រការដូច្នេះឯង ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញទោស ក្នុង សញ្ញោជនីយធម៌ទាំងឡាយហើយ តណ្ញារមែងរលត់ទៅ ការរលត់នៃឧបាទាន ព្រោះការរលត់នៃតណ្ហា ។ បេ ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ ដូចជាដើមឈើខ្ចី កាលនោះបុរសកាន់ យកចប និងកញ្ជើដើរមកកាត់ឈើខ្ចីត្រង់បឫស ។ បេ ។ បណ្តែតទៅក្នុងស្ទឹង ដែលមានខ្សែទឹកហូរខ្មាញ់ ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នេះ ឈើខ្ចីនោះ ឈ្មោះថា គេបានផ្តាច់ផ្តិលឫសគល់ចោលហើយ បានធ្វើឲ្យលែងមានទីកន្លែង ដុះទៀតហើយ ជាឈើដល់នូវភាពមិនមានតទៅ មិនមានការកើតឡើងតទៅទៀត ជាធម្មតា យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណា ឃើញទោស ក្នុងសញ្ញោជនីយធម៌ទាំងឡាយហើយ តណ្ញារមែងរលត់ទៅ ការរលត់នៃឧបាទាន ព្រោះការរ