អដ្ឋកថា តរុណរុក្ខសូត្រទី ៧

ក្បាលទី 20 · ទំព័រ 932

ក្នុងតរុណរុក្ខសូត្រទី ៧ មានវិនិច្ឆ័យដូចតទៅនេះ បទថា តរុណោ បានដល់ មិនទាន់ចេញផ្លែ ។ បទថា បលិសជ្ជេយ្យ ប្រែថា គប្បីជម្រះ ។ បទថា បំសុំ ទទេយ្យ បានដល់ យកជីរដែលរឹង និងគ្រោត គ្រាតចេញ និងដាក់ជីរដែលផ្អែមលាយដោយគោម័យទន់ និងធូលីល្អិតចូលទៅ ។ បទថា វុឌ្ឍឹ បានដល់ ដល់នូវការចម្រើនដុះដាល គួរបេះផ្កា ក៏បាន បេះផ្កា គួរបេះផ្លែ ក៏បានបេះផ្លែ ។ ក្នុងសេចក្តីនេះ មានការប្រៀបធៀបោ សេចក្តីឧបមាដូច្នេះ វដ្តៈដែលប្រព្រឹត្តទៅក្នុងភូមិ ៣ ដូចដើមឈើខ្ចី បុថុជ្ជន អាស្រ័យវដ្តៈ ដូចបុរសថែដើមឈើ ការប្រមូលមកនូវកម្មដែលជាកុសល និងអកុសល តាមទ្វារ ៣ ដូចការបន្តនៃឫស និងផ្លែជាដើម ការប្រព្រឹត្តិទៅ នៃវដ្តៈក្នុងភពតៗ ទៅរបស់បុថុជ្ជន ដែលប្រមូលមកនូវកម្មតាមទ្វារ ៣ ដូច ដើមឈើដែលដល់នូវការចម្រើនដុះដាល ។ វិវដ្តៈ គឺព្រះនិព្វាន គប្បីជ្រាប ដោយន័យដែលពោលហើយនោះឯង ។