នាមរូបសូត្រទី ៨
ទ្រង់គង់នៅទៀបក្រុងសាវត្ថី … ក្នុងទីនោះឯងព្រះមានព្រះភាគ … ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញនូវសេចក្តីត្រេកអរ ក្នុង សញ្ញោជនីយធម៌ទាំងឡាយហើយ ការចាប់កំណើតនៃនាមរូបក៏មាន សឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យ ។ បេ ។ ការកើតឡើងព្រមនៃកងទុក្ខ ទាំងអស់នុ៎ះ តែងមានយ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ ដូចជាដើមឈើធំ ឫសទាំងអស់របស់ ឈើធំនោះដែលដុះចាក់ទៅខាងក្រោម ដុះចាក់ទៅទទឹង តែងនាំឱជារសទៅ ចុងខាងលើ ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នេះ ដើមឈើធំនោះ ដែលមាន ឫសនោះជាអាហារ មានឫសនោះជាកម្លាំង ក៏ឋិតនៅអស់កាលយូរអង្វែង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញនូវសេចក្តី ត្រេកអរក្នុងសញ្ញោជនីយធម៌ទាំងឡាយហើយ ការចាប់កំណើតនៃនាមរូប ក៏មាន សឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យ ។ បេ ។ ក៏យាងនោះ ឯង ការកើតឡើងព្រមនៃកងទុក្ខទាំងអស់នុ៎ុះ តែងមានយ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញទោស ក្នុង សញ្ញោជនីយធម៌ទាំងឡាយហើយ ការចាប់កំណើតឡើងនៃនាមរូបក៏មិនមាន សឡាយតនៈរលត់ ព្រោះការរលត់នៃនាមរូប ។ បេ ។ ការរលត់នៃកងទុក្ខ ទាំងអស់នុ៎ះតែងមានយ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ ដូចជាដើមឈើធំ កាលនោះបុរសកាន់ យកចប និងកញ្ជើដើរមក កាត់ឈើធំនោះត្រង់បឫស ។ បេ ។ ជាឈើដល់នូវ ភាពមិនមានតទៅ យាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណា ឃើញទោស ក្នុងសញ្ញោជនីយធម៌ទាំងឡាយហើយ ការចាប់កំណើតនៃនាម រូបក៏មិនមាន ការរលត់នៃសឡាយតនៈ ព្រោះការរលត់នៃនាមរូប ។ បេ ។ ក៏ យ៉ាងនោះឯង ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ ។ សូត្រទី ៨ ចប់ ៥ ក្នុងសូត្រទី ៨ មានអត្ថងាយយល់ទាំងអស់ហើយ ។