អដ្ឋកថា នាមរូបសូត្រទី ៨

ក្បាលទី 20 · ទំព័រ 933

បេ ។ ក៏យាងនោះ ឯង ការកើតឡើងព្រមនៃកងទុក្ខទាំងអស់នុ៎ុះ តែងមានយ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញទោស ក្នុង សញ្ញោជនីយធម៌ទាំងឡាយហើយ ការចាប់កំណើតឡើងនៃនាមរូបក៏មិនមាន សឡាយតនៈរលត់ ព្រោះការរលត់នៃនាមរូប ។ បេ ។ ការរលត់នៃកងទុក្ខ ទាំងអស់នុ៎ះតែងមានយ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ ដូចជាដើមឈើធំ កាលនោះបុរសកាន់ យកចប និងកញ្ជើដើរមក កាត់ឈើធំនោះត្រង់បឫស ។ បេ ។ ជាឈើដល់នូវ ភាពមិនមានតទៅ យាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណា ឃើញទោស ក្នុងសញ្ញោជនីយធម៌ទាំងឡាយហើយ ការចាប់កំណើតនៃនាម រូបក៏មិនមាន ការរលត់នៃសឡាយតនៈ ព្រោះការរលត់នៃនាមរូប ។ បេ ។ ក៏ យ៉ាងនោះឯង ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ ។ សូត្រទី ៨ ចប់ ៥ ក្នុងសូត្រទី ៨ មានអត្ថងាយយល់ទាំងអស់ហើយ ។