វិញ្ញាណសូត្រទី ៩
ទ្រង់គង់នៅទៀបក្រុងសាវត្ថី … ក្នុងទីនោះឯងព្រះមានព្រះភាគ … ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញ នូវសេចក្តីត្រេកអរក្នុង សញ្ញោជនីយធម៌ទាំងឡាយហើយ ការចាប់កំណើតឡើងនៃវិញ្ញាណ រមែង មាន នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ ។ បេ ។ ការកើតឡើងព្រមនៃ កងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយដូចជាដើមឈើធំ ឫសទាំងអស់របស់ ឈើធំនោះ ។ បេ ។ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណា ឃើញនូវសេចក្តីត្រេកអរ ក្នុងសញ្ញោជនីយធម៌ទាំងឡាយហើយ ការចាប់ កំណើតនៃវិញ្ញាណរមែងមាន នាមរូបកើតមានព្រោះវិញ្ញាណជាបច្ច័យ ។ បេ ។ ក៏យ៉ាងនោះឯង ការកើតឡើងព្រមនៃកងទុក្ខទាំងអស់នុ៎ះតែងមានយ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញទោស ក្នុង សញ្ញោជនីយធម៌ទាំងឡាយហើយ ការចាប់កំណើតនៃវិញ្ញាណក៏មិនមាន ការរលត់ នៃនាមរូប ព្រោះការរលត់នៃវិញ្ញាណ ។ បេ ។ ការរលត់នៃកងទុក្ខទាំងអស់ នុ៎ះ តែងមានយ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ ដូចជាដើមឈើធំ កាលនោះបុរសកាន់ យកចប និងកញ្ជើដើរមក កាត់ឈើធំនោះត្រង់បឫស ។ បេ ។ ជាឈើដល់នូវ ភាពមិនមានតទៅ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណា ឃើញទោស ក្នុងសញ្ញោជនីយធម៌ទាំងឡាយហើយ ការចាប់កំណើតនៃ វិញ្ញាណរមែងមិនមាន ការរលត់នៃនាមរូប ព្រោះការរលត់នៃវិញ្ញាណ ។ បេ ។ ក៏យ៉ាងនោះឯង ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ ។