អដ្ឋកថា និទានសូត្រទី ១០
ក្នុងនិទានសូត្រទី ១០ មានវិនិច្ឆ័យដូចតទៅនេះ បទថា កុរូសុ វិហរតិ បានដល់ ប្រថាប់នៅក្នុងជនបទ ដែលបានឈ្មោះដោយ អំណាចការហៅតគ្នាមកយ៉ាងនេះថា កុរុ ។ និគមរបស់អ្នកកុរុ ឈ្មោះថា កម្មាសទម្មៈ ព្រោះដូច្នោះ ទើបនិគមរបស់អ្នកដែនកុរុមានឈ្មោះយ៉ាងនេះ ។ អធិប្បាយថា ទ្រង់ធ្វើនិគមនោះឲ្យជាគោចរគ្រាម ។ បទថា អាយស្មា នេះ ជាពាក្យហៅដោយសេចក្តីស្រឡាញ់ ជាពាក្យហៅដោយសេចក្តីគោរព ។ បទថា អានន្ទោ ជាឈ្មោះរបស់ព្រះថេរៈនោះ ។ បទថា ឯកមន្តំ និសីទិ អធិប្បាយថា ព្រះអានន្ទជាធម្មភណ្ឌាគារិក គឺជាឃ្លាំងធម៌ កាលវៀរទោសនៃ ការអង្គុយ ៦ ប្រការ បានចូលទៅខាងក្នុងព្រះរស្មីមានពណ៌ ៦ របស់ព្រះពុទ្ធ អង្គ នៅក្នុងទីចំពោះមុខមណ្ឌលព្រះជានុខាងស្តាំ អង្គុយហាក់ដូចកំពុង ងូតទឹកល័ក្តថ្លា ដូចកំពុងដណ្តប់សំពត់មាស ដូចកំពុងចូលទៅកាន់ឧទ្យាន ឈូកក្រហម ព្រោះដូច្នោះ ទើបលោកពោលថា អង្គុយក្នុងទីសមគួរ នា ចំណែកម្ខាង ។ សួរថា លោកអ្នកមានអាយុនេះ ចូលទៅគាល់ព្រះមានព្រះភាគក្នុងពេល ណា ព្រោះហេតុដូចម្តេច ឆ្លើយថា ចូលទៅគាល់ក្នុងវេលាល្ងាច ព្រោះ ហេតុដើម្បីទូលសួរប្រស្នារឿងបច្ចយាការ ។ បានឮមកថា ក្នុងថ្ងៃនោះ លោកដ៏មានអាយុអង្គនេះ ត្រាច់ទៅប្រោស សត្វឯកម្មាសធម្មនិគម ប្រៀបដូចទុករបស់រាប់ពាន់យ៉ាងត្រង់ទ្វារផ្ទះ ត្រឡប់ អំពីបិណ្ឌបាតហើយ បានសម្តែងវត្តថ្វាយព្រះសាស្តា កាលព្រះសាស្តាចូលទៅ កាន់ព្រះគន្ធកុដិហើយ ក៏ថ្វាយបង្គំព្រះសាស្តា ហើយទៅកាន់ទីសម្រាក ពេលថ្ងៃរបស់ខ្លួន កាលពួកអន្តេវាសិកសម្តែងវត្ត ហើយត្រឡប់ទៅ ទើបបោស សម្ហាតទីសម្រាកពេលថ្ងៃ ក្រាលបន្ទះស្បែក យកទឹកអំពីឆ្នាំងលាងដៃ និងជើងទាល់តែត្រជាក់ ហើយអង្គុយពត់ភ្នែន ចូលសោតាបត្តិ