ទុតិយអស្សុតវាសូត្រទី ២
ទ្រង់គង់នៅទៀបក្រុងសាវត្ថី … ក្នុងទីនោះឯង ព្រះមានព្រះភាគ … ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនអ្នកមិនចេះដឹង គប្បីនឿយណាយផង ធុញទ្រាន់ ផង ផុតស្រឡះផង ក្នុងកាយដែលកើតអំពីមហាភូតទាំង ៤ នេះ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា សេចក្តីចម្រើនក្តី សេចក្តីវិនាសក្តី ដំណើរកើតក្តី ដំណើរបែកធ្លាយក្តី របស់កាយដែលកើត អំពីមហាភូតទាំង ៤ នេះ តែងប្រាកដ ហេតុនោះ បានជាបុថុជ្ជនអ្នកមិនចេះដឹង គប្បីនឿយណាយផង ធុញទ្រាន់ផង ផុតស្រឡះផង ក្នុងកាយនោះ ។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងធម្មជាតណាដែលហៅថា ចិត្តខ្លះ មនោខ្លះ វិញ្ញាណខ្លះ បុថុជ្ជនអ្នកមិនចេះដឹង មិនអាចនឿយណាយ មិនអាចធុញទ្រាន់ មិនអាចផុតស្រឡះក្នុងធម្មជាតនោះឡើយ ដំណើរនោះ ព្រោះហេតុអ្វី ម្នាល ភិក្ខុទាំងឡាយ ព្រោះថា ធម្មជាតនុ៎ះ បុថុជ្ជនអ្នកមិនចេះដឹង ធ្លាប់ចូលចិត្តរាប់អាន ប្រកាន់មកហើយ អស់កាលជាអង្វែងថា នុ៎ះជារបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញដូច្នេះ ហេតុនោះ បានជាបុថុជ្ជនអ្នកមិនចេះដឹង មិនអាច នឿយណាយ មិនអាចធុញទ្រាន់ មិនអាចផុតស្រឡះក្នុងធម្មជាតនោះឡើយ ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនអ្នកមិនចេះដឹង តែងប្រកាន់ កាយដែលកើតអំពីមហាភូតទាំង ៤ នេះ ថាប្រសើរ ដោយថាជាខ្លួន តែមិន ប្រកាន់នូវចិត្តឡើយ ដំណើរនោះព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា កាយដែលកើតអំពីមហាភូតទាំង ៤ នេះ កាលបើឋិតនៅបាន ១ ឆ្នាំខ្លះ ឋិតនៅ បាន ២ ឆ្នាំខ្លះ ឋិតនៅបាន ៣ ឆ្នាំខ្លះ ឋិតនៅបាន ៤ ឆ្នាំខ្លះ ឋិតនៅបាន