អដ្ឋកថា ទុតិយអស្សុតវាសូត្រទី ២
ទុតិយអស្សុតវតាសូត្រ ក្នុងទុតិយអស្សុតវតាសូត្រទី ២ មានវិនិច្ឆ័យដូច្នេះតទៅ បទថា សុខវេទនីយំ បានដល់ បច្ច័យនៃសុខវេទនា ។ បទថា ផស្សំ បានដល់ ចក្ខុសម្ផស្សជាដើម ។ សួរថា ចក្ខុសម្ផស្សមិនជាបច្ច័យដល់សុខវេទនា មិន មែនឬ ឆ្លើយថា មិនជាបច្ច័យដោយសហជាតប្បច្ច័យ តែជាបច្ច័យដល់ជវនវេទនា ដោយឧបនិស្សយប្បច្ច័យ ដែលព្រះអង្គត្រាស់សំដៅយកពាក្យនោះ ។ សូម្បីក្នុងសោតសម្ផស្សជាដើមក៏ន័យនេះ ។ បទថា តជ្ជំ បានដល់ កើត អំពីវេទនានោះ គឺសមគួរដល់ផស្សៈនោះ អធិប្បាយថា សមគួរដល់ផស្សៈ នោះ ។ បទថា ទុក្ខវេទនីយំ ជាដើម គប្បីជ្រាបដោយន័យដែលពោល ហើយនោះឯង ។ បទថា សង្ឃដសមោធានា បានដល់ ដោយការត្រដុសគ្នា និងការរួមគ្នា អធិប្បាយថា ដោយការទង្គិច និងការរួមគ្នា ។ បទថា ឧស្មា បានដល់ ការក្តៅ ។ បទថា តេជោ អភិនិព្វត្តិ សេចក្តីថា មិនគួរកាន់យក ថា ភ្លើងរមែងចេញទៅ ។ បទថា ឧស្មា នេះ ជាវេវចនៈនៃកម្តៅនោះឯង ។ បណ្តាបទទាំងនោះ បទថា ទ្វិន្នំ កដ្ឋានំ បានដល់ ឈើកួតភ្លើងទាំង ២ ។ ទាំង ២ យ៉ាងនោះ វត្ថុដូចជាឈើកួតភ្លើងខាងក្រោម អារម្មណ៍ដូចឈើកួត ភ្លើងខាងលើ ផស្សៈដូចការកួត វេទនាដូចកម្តៅ ។