បុត្តមំសូបមសូត្រទី ៣

ក្បាលទី 20 · ទំព័រ 977

ទ្រង់គង់នៅទៀបក្រុងសាវត្ថី … ក្នុងទីនោះឯង ព្រះមានព្រះភាគ … ម្នាលភិក្ខុទាំងឡាយ អាហារ ៤ នេះ ប្រព្រឹត្តទៅដើម្បីការតាំងនៅ បាននៃពួកភូតសត្វផង ដើម្បីអនុគ្រោះដល់ពួកសម្ភវេសីសត្វផង ។ អាហារ ៤ តើដូចម្តេច ។ កវឡឹការាហារដ៏គ្រោតគ្រាតក្តី ល្អិតក្តី ( ជាទីមួយ ) ផស្សាហារជាទីពីរ មនោសព្ចោតនាហារជាទីបី វិញ្ញាណាហារជាទីបួន ។ ម្នាលភិក្ខុទាំងឡាយ អាហារ ៤ នេះឯង ប្រព្រឹត្តទៅដើម្បីការតាំងនៅបាននៃ ពួកភូតសត្វផង ដើម្បីអនុគ្រោះដល់ពួកសម្ភវេសីសត្វផង ។ ម្នាលភិក្ខុទាំងឡាយ កវឡឹការាហារ តើត្រូវយល់ដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ដូចជាភរិយាស្វាមីពីរនាក់ គប្បីនាំយកស្បៀងតិចតួច ដើរទៅកាន់ផ្លូវលំបាក ស្វាមីភរិយានោះ មានកូនប្រុសតែមួយ ជាទីស្រឡាញ់ ពេញចិត្ត ។ ម្នាលភិក្ខុទាំងឡាយ គ្រាកាលដែលភរិយាស្វាមីទាំងពីរនាក់ កំពុងដើរទៅកាន់ផ្លូវលំបាកនោះ ស្បៀងបន្តិចបន្តួចនោះ អស់រលីងទៅ ផ្លូវ លំបាកនោះ នៅសល់ឆ្លងមិនទាន់ផុត ។ ម្នាលភិក្ខុទាំងឡាយ ទើបភរិយា ស្វាមីទាំងពីរនាក់នោះ ប្រឹក្សាគ្នាយ៉ាងនេះថា ស្បៀងអាហារបន្តិចបន្តួចរបស់ យើងនោះ អស់រលីងទៅហើយ ផ្លូវលំបាកនៅសល់ឆ្លងមិនទាន់ផុតឡើយ បើដូច្នោះ យើងត្រូវសម្លាប់កូនប្រុសតែមួយ ជាទីស្រឡាញ់ពេញចិត្តនេះ ធ្វើជា ងេតោផង ជាផ្ហកផង កាលបើយើងទាំងពីរនាក់ ស៊ីសាច់កូននោះហើយ នឹងឆ្លងផ្លូវលំបាក ដែលនៅសល់នោះផុតបាន បើមិនដូច្នោះ យើងទាំងអស់ គ្នា មុខជានឹងស្លាប់ទាំងបីនាក់ ។