អដ្ឋកថា បុត្តមំសូបមសូត្រទី ៣
ក្នុងបុត្តមំសសូត្រទី ៣ មានវិនិច្ឆ័យដូច្នេះ ក្នុងបទថា ចត្តារោ មេ ភិក្ខវេ អាហារា ជាដើមក៏មានន័យដូចពោលហើយនោះឯង ។ ព្រោះសូត្រនោះ តាំងឡើងដោយអត្ថុប្បត្តិហេតុ ដូច្នោះ កាលខ្ញុំសម្តែងរឿង នោះហើយ ក្នុងទីនេះ នឹងសម្តែងពណ៌នាតាមលំដាប់បទ ។ សួរថា សូត្រ នេះតាំងឡើងដោយអត្ថុប្បត្តិហេតុដូចម្តេច ។ ឆ្លើយថា ដោយរឿងលាភ និង សក្ការៈ ។ បានឮថា លាភ និងសក្ការៈជាច្រើនកើតឡើងដល់ព្រះមានព្រះភាគ ។ ដូចសម័យដែលទ្រង់សាងសន្សំព្រះបារមី ដែលទ្រង់បំពេញមកអស់ ៤ អសង្ខេយ្យ ។ ពិតហើយ បារមីទាំងអស់របស់ព្រះមានព្រះភាគនោះ ហាក់ដូច ប្រមូលមកថា អញនឹងឲ្យផលក្នុងអត្តភាពមួយ ទើបញ៉ាំងនូវក្រសែទឹកធំ គឺលាភ និងសក្ការៈឲ្យកើតឡើង ដូចមហាភ្លៀងតាំងឡើងហើយ ញ៉ាំងជំនន់ ទឹកធំឲ្យកើត ដូច្នោះ ។ ជនទាំងឡាយ មានក្សត្រ និងព្រាហ្មណ៍ជាដើម នាំគ្នា កាន់បាយ ទឹក យាន សំពត់ កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាបជាដើម មកពីទីនោះៗ នាំគ្នាគិតថា ព្រះពុទ្ធនៅទីណា ព្រះមានព្រះភាគនៅទីណា ព្រះ ទេវទេព ព្រះនរាសភៈ ព្រះបុរិសសីហៈនៅឯណា ដូច្នេះហើយ ទើបស្វែងរក ព្រះមានព្រះភាគ ។ ជនទាំងនោះនាំបច្ច័យមករាប់រយរទេះ កាលមិនបាន ឱកាស ទើបឈប់មួយកន្លែង យកទូករទេះទល់គ្នានឹងទូករទេះ ធ្វើជារង្វង់ ដោយជុំវិញប្រមាណមួយគាវុត ដូចរឿងអន្ធកវិន្ទព្រាហ្មណ៍ ដូច្នោះ ។ រឿង ទាំងអស់គប្បីជ្រាបដោយន័យដែលពោលហើយក្នុងខន្ធកៈ និងក្នុងព្រះសូត្រ នោះៗ ។ លាភសក្ការៈកើតដល់ព្រះមានព្រះភាគ យ៉ាងណា សូម្បីព្រះភិក្ខុ សង្ឃ ក៏ដូច្នោះ ។ សមដូចព្រះមានព្រះភាគ ត្រាស់នៅក្នុងសំយុត្តនិកាយ និទានវគ្គ សុសិមសូត្រថា សម័យនោះឯង ព្រះមានព្រះភាគ មានមនុស្ស និងទេវតាធ្វើសក្ការៈ គោរព រាប