អត្ថិរាគសូត្រទី ៤
ទ្រង់គង់នៅទៀបក្រុងសាវត្ថី … ក្នុងទីនោះឯង ព្រះមានព្រះភាគ … ម្នាលភិក្ខុទាំងឡាយ អាហារនេះមាន ៤ ប្រព្រឹត្តទៅ ដើម្បីការតាំង នៅបាននៃពួកភូតសត្វផង ដើម្បីអនុគ្រោះដល់ពួកសម្ភវេសីសត្វផង ។ អាហារ ៤ តើដូចម្តេចខ្លះ ។ គឺកវឡឹការាហារដ៏គ្រោតគ្រាតក្តី ល្អិតក្តី ( ជាទីមួយ ) ផស្សាហារជាទីពីរ មនោសព្ចោតនាហារជាទីបី វិញ្ញាណាហារជាទីបួន ។ ម្នាលភិក្ខុទាំងឡាយ អាហារ ៤ នេះឯង ប្រព្រឹត្តទៅដើម្បីការតាំងនៅបាននៃ ពួកភូតសត្វផង ដើម្បីអនុគ្រោះដល់ពួកសម្ភវេសីសត្វផង ។ ម្នាលភិក្ខុទាំងឡាយ បើតម្រេក សេចក្តីរីករាយ ចំណង់ មានក្នុងកវឡិឹការាហារហើយ វិញ្ញាណក៏លូតលាស់ តាំងនៅស៊ប់ក្នុងកវឡឹការាហារនោះដែរ វិញ្ញាណលូតលាស់តាំងនៅស៊ប់ក្នុងទីណា នាមរូបក៏ឈាន ចុះក្នុងទីនោះ នាមរូបឈានចុះក្នុងទីណា សង្ខារទាំងឡាយក៏ចម្រើនក្នុងទីនោះ សង្ខារទាំងឡាយចម្រើនក្នុងទីណា ការចាប់កំណើតក្នុងភពថ្មីតទៅទៀត ក៏ មានក្នុងទីនោះ ការចាប់កំណើតក្នុងភពថ្មីតទៅទៀត មានក្នុងទីណា ជាតិ ជរាម រណៈ តទៅទៀត ក៏មានក្នុងទីនោះ ជាតិ ជរា មរណៈតទៅទៀត មានក្នុង ទីណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ទីនោះប្រកបដោយសោក ប្រកបដោយ ធូលី គឺរាគាទិក្កិលេស ប្រកបដោយសេចក្តីចង្ហៀតចង្អល់ ។ ម្នាល ភិក្ខុទាំងឡាយ បើក្នុងផស្សាហារ … ម្នាលភិក្ខុទាំងឡាយ បើក្នុងមនោសព្ចោតនាហារ … ម្នាលភិក្ខុទាំងឡាយ បើតម្រេក សេចក្តីរីករាយ ចំណង់មាន ក្នុងវិញ្ញាណាហារ វិញ្ញាណក៏លូតលាស់ តាំងនៅស៊ប់ក្នុងវិញ្ញាណាហារនោះ