អដ្ឋកថា អត្ថិរាគសូត្រទី ៤

ក្បាលទី 20 · ទំព័រ 1009

ក្នុងអត្ថិរាគសូត្រទី ៤ មានវិនិច្ឆ័យដូចតទៅ បទថា រាគោ ជាដើម ជាឈ្មោះរបស់លោភៈនោះឯង ។ ពិតហើយ លោភៈនោះ ហៅថា រាគៈ ដោយអំណាចការត្រេកអរ ហៅថា នន្ទិ ដោយអំណាចការត្រេកត្រអាល ហៅថា តណ្ហា ដោយអំណាចការចង់បាន ។ បទថា បតិដ្ឋិតំ តត្ថ វិញ្ញាណំ វិរុឡំ សេចក្តីថា តាំងនៅ និងដុះដាល ព្រោះអាចធ្វើកម្ម ឲ្យស្ទុះទៅហើយ ទាញយកនូវបដិសន្ធិមក ។ បទថា យត្ថ ជាសត្តមីវិភត្តិ ប្រើក្នុងអត្ថនៃវដ្តៈដែលប្រព្រឹត្តទៅក្នុងភូមិ ៣ ។ ម្យ៉ាងទៀត បទថា យត្ថ នេះ ជាសត្តមីវិភត្តិ ប្រើក្នុងបទដើមៗ ក្នុងទីគ្រប់អន្លើ ។ បទថា អត្ថិ តត្ថ សង្ខារានំ វុឌ្ឍិ នេះ លោកពោលសំដៅយកសង្ខារដែលមានវដ្តៈជាហេតុ តទៅរបស់នាមរូប ដែលតាំងនៅក្នុងវិបាកវដ្តៈនេះ ។ បទថា យត្ថ អត្ថិ អាយតឹ បុនព្ភវាភិនិព្វត្តិ សេចក្តីថា ការកើតក្នុងភពតទៅ មាននៅក្នុងទីណា ។ ក្នុងបទថា ឯវមេវ ខោ នេះ មានការប្រៀបធៀបដោយ ឧបមាដូចតទៅនេះ កម្មដែលកើតឡើងព្រម និងកម្មដែលឧបការៈ ( សហកម្ម និងសសម្ភារកម្ម ) ដូចជាងជ្រលក់ និងជាងគំនូរ វដ្តៈដែលប្រព្រឹត្តទៅក្នុង ភូមិ ៣ ដូចជព្ជាំង និងផ្ទាំងសំពត់ កម្មដែលជាអ្នកតាក់តែង រមែងសាងរូប ក្នុងភពទាំងឡាយ ដូចជាងជ្រលក់ និងជាងគំនូរ រមែងធ្វើរូបត្រង់ជព្ជាំង ជាដើមដែលបរិសុទ្ធ ក្នុងឧបមាទាំងនោះ បុគ្គលពួកខ្លះ កាលធ្វើកម្ម រមែង ធ្វើដោយចិត្តដែលជាញាណវិប្បយុត្ត កម្មរបស់បុគ្គលនោះ កាលធ្វើនូវរូប រមែងមិនឲ្យនូវភាពសម្បូរនៃរូបសម្រាប់ចក្ខុជាដើម សាងតែរូបដែលមានពណ៌ មិនស្អាត មានទ្រង់ទ្រាយមិនល្អ មិនគួរពេញចិត្តនៃពុកម្តាយ ប្រៀបដូចរូប ដែលជាងគំនូរមិនឈ្លាសគូរឡើង ជារូបវិកល មិនគ្រប់លក្ខណៈ មិនគួរ ពេញចិត្ត ដូច្នោះ ។ ម្យ៉ាងទៀត ប