សម្មសសូត្រទី ៦
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកម្មាសទម្មនិគម របស់ពួកអ្នកកុរុ ក្នុងដែនកុរុ ។ ក្នុងទីនោះ ឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះទទួលព្រះពុទ្ធដីកា ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ពិចារណានូវធម៌ ជាគ្រឿងពិចារណាខាងក្នុងដែរឬទេ ។ កាលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះ ភិក្ខុមួយរូប បានក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះ ថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គតែងពិចារណានូវធម៌ ជាគ្រឿងពិចារណាខាងក្នុងដែរ ។ ម្នាលភិក្ខុ អ្នកពិចារណានូវធម៌ ជាគ្រឿងពិចារណាខាងក្នុង តើដូចម្តេចខ្លះ ។ ភិក្ខុនោះក៏បានដោះស្រាយភ្លាម តែភិក្ខុនោះដោះស្រាយ យ៉ាងណា ភិក្ខុនោះក៏មិនញ៉ាំងព្រះហបឫទ័យ របស់ព្រះមានព្រះភាគឲ្យត្រេកអរ យ៉ាងនោះបានឡើយ ។ កាលបើភិក្ខុនោះក្រាបទូលយ៉ាងនេះហើយ ព្រះអានន្ទមាន អាយុ បានក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា ព្រះមានព្រះភាគ គួរ សម្តែងនូវធម៌ ជាគ្រឿងពិចារណាខាងក្នុងណា បពិត្រព្រះមានព្រះភាគ កាល នេះជាកាលគួរ ដល់ការសម្តែងនូវធម៌ ជាគ្រឿងពិចារណាខាងក្នុងនុ៎ះហើយ បពិត្រព្រះសុគត កាលនេះជាកាលគួរ ដល់ការសម្តែងនូវធម៌ ជាគ្រឿង ពិចារណាខាងក្នុងនុ៎ះហើយ ភិក្ខុទាំងឡាយ បានស្តាប់ព្រះមានព្រះភាគហើយ នឹងចងចាំទុក ។ ព្រះមានព្រះភាគត្រាស់ថា ម្នាលអានន្ទ បើដូច្នេះ ចូរអ្នក