នឡកលាបីសូត្រទី ៧
សម័យមួយ ព្រះសារីបុត្តមានអាយុ និងព្រះមហាកោដ្ឋិតៈ មានអាយុ គង់នៅក្នុងឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី ។ គ្រា នោះ ព្រះមហាកោដ្ឋិតៈមានអាយុ ចេញអំពីទីសម្ងំក្នុងសម័យថ្ងៃរសេលោ ក៏ ចូលទៅរកព្រះសារីបុត្តមានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះសារីបុត្តមានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យ ដែលគួររពឫកហើយ ក៏អង្គុយក្នុងទីសមគួរ ។ លុះព្រះមហាកោដ្ឋិតៈមានអាយុ អង្គុយក្នុងទីសមគួរហើយ បានសួរព្រះសារីបុត្តមានអាយុយ៉ាងនេះថា ម្នាលអាវុសោសារីបុត្ត ជរា និង មរណៈ គឺបុគ្គលធ្វើខ្លួនឯង ឬជរា និងមរណៈ គឺបុគ្គលដទៃធ្វើឲ្យ ជរា និង មរណៈ គឺបុគ្គលធ្វើខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផង ឬជរា និងមរណៈ មិន មែនជាអំពើរបស់ខ្លួនឯង មិនមែនជាអំពើរបស់អ្នកដទៃទេ គឺកើតឡើងដោយ មិនអាស្រ័យហេតុ ។ ម្នាលអាវុសោកោដ្ឋិតៈ ជរា និងមរណៈមិនមែនបុគ្គល ធ្វើខ្លួនឯងទេ ជរា និងមរណៈមិនមែនបុគ្គលដទៃធ្វើឲ្យទេ ជរា និងមរណៈ មិនមែនបុគ្គលធ្វើខ្លួនឯងផង មិនមែនបុគ្គលដទៃធ្វើឲ្យផងទេ ជរា និងមរណៈ មិនមែនជាអំពើរបស់ខ្លួនឯង មិនមែនជាអំពើរបស់អ្នកដទៃទេ គឺកើតឡើង ដោយមិនអាស្រ័យហេតុក៏មិនមែនដែរ បុន្តែ ជរា និងមរណៈកើតឡើងព្រោះ ជាតិជាបច្ច័យ ។ ម្នាលអាវុសោសារីបុត្ត ជាតិ គឺបុគ្គលធ្វើខ្លួនឯង ឬជាតិ គឺបុគ្គលដទៃធ្វើឲ្យ ឬថា ជាតិ គឺបុគ្គលធ្វើខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផង មិនមែនជាអំពើរបស់ខ្លួនឯង មិនមែនជាអំពើរបស់អ្នកដទៃទេ គឺកើតឡើង