អដ្ឋកថា នឡកលាបីសូត្រទី ៧

ក្បាលទី 20 · ទំព័រ 1045

ក្នុងនឡកលាបិយសូត្រទី ៧ មានវិនិច្ឆ័យដូច្នេះ ព្រោះហេតុអ្វី ទើប ព្រះមហាកោដ្ឋិតៈសួរថា កឹ នុ ខោ អាវុសោ ។ ព្រោះដើម្បីជ្រាបអធ្យាស្រ័យរបស់ព្រះថេរៈថា កាលសួរយ៉ាងនេះហើយ គប្បីព្យាករដូចម្តេច ។ ម្យ៉ាងទៀត លោកសួរថា ពួកភិក្ខុក្នុងអនាគតនឹងដឹងថា ព្រះអគ្គសាវ័កទាំង ២ ក្នុងអតីតវិនិច្ឆ័យប្រស្នានេះហើយ ដូច្នេះក៏មាន ។ ព្រះថេរៈពោលពាក្យ នេះថា ឥទានេវ ខោ មយំ ដូច្នេះ ព្រោះលោកពោលថា នាមរូបដែល ពោលថា មានវិញ្ញាណជាបច្ច័យនោះឯង ជាបច្ច័យនៃវិញ្ញាណ ។ ក្នុងបទថា នឡកលាបិយោ នេះ លោកមិនបាននាំយក ចំណងដែកជាដើមមកប្រៀបធៀបោ តែលោកប្រៀបធៀបដូច្នេះ ដើម្បីសម្តែង ភាវៈវិញ្ញាណ និងនាមរូបថា មិនមានកម្លាំង និងមានកម្លាំងខ្សោយ ។ ក្នុង ឋានៈប្រមាណបុណ្ណេះថា និរោធោ ហោតិ លោកពោលទេសនាដោយ បញ្ចវោការភពដែលជាបច្ចុប្បន្ន ។ បទថា ឆត្តឹសាយ វត្ថូហិ សេចក្តីថា ដោយហេតុ ៣៦ ប្រការ គឺក្នុង ១២ បទ ដែលលោកចែកខាងដើម ក្នុង ១ បទមានហេតុ ៣ ។ ក្នុងទីនេះ គុណរបស់ធម្មកថិកជាទី ១ បដិបត្តិជាទី ២ ផលនៃបដិបត្តិជាទី ៣ ក្នុងផលនៃបដិបត្តិនោះ លោកពោលទេសនាសម្បត្តិ ដោយន័យទី ១ ពោលសេក្ខភូមិដោយន័យទី ២ ពោលអសេក្ខភូមិដោយ ន័យទី ៣ ។