កោសម្ពិសូត្រទី ៨

ក្បាលទី 20 · ទំព័រ 1046

សម័យមួយ ព្រះមុសិលៈមានអាយុ ព្រះបវិដ្ឋៈមានអាយុ ព្រះនារទៈមានអាយុ និងព្រះអានន្ទមានអាយុ នៅក្នុងឃោសិតារាម ទៀប ក្រុងកោសម្ពី ។ លំដាប់នោះ ព្រះបវិដ្ឋៈមានអាយុ បានសួរព្រះមុសិលៈមាន អាយុយ៉ាងនេះថា ម្នាលអាវុសោមុសិលៈ វៀរចាកសេចក្តីជឿ ( តាមគេ ) វៀរចាកសេចក្តីចូលចិត្ត ( ខ្លួនឯង ) វៀរចាកសេចក្តីឮតៗ គ្នាមក វៀរចាក សេចក្តីត្រិះរិះដោយអាការ វៀរចាកសេចក្តីពេញចិត្តតាមការយល់ឃើញ និង ការពិនិត្យ តើមុសិលៈមានអាយុមានញាណកើតឡើងចំពោះខ្លួនឯងថា ជរានិ ងមរណៈកើតឡើង ព្រោះជាតិជាបច្ច័យដូច្នេះឬទេ ។ ម្នាលអាវុសោបវិដ្ឋៈ វៀរចាកសេចក្តីជឿ វៀរចាកសេចក្តីចូលចិត្ត វៀរចាកសេចក្តីឮតៗ គ្នាមក វៀរចាកសេចក្តីត្រិះរិះដោយអាការ វៀរចាកសេចក្តីពេញចិត្ត តាមការយល់ឃើញ និងការពិនិត្យ ខ្ញុំក៏ដឹងហេតុនុ៎ះ ខ្ញុំក៏ឃើញហេតុន៎ុះថា ជរា និងមរណៈ កើតមានព្រោះជាតិជាបច្ច័យ ។ ម្នាលអាវុសោមុសិលៈ វៀរចាកសេចក្តីជឿ វៀរចាកសេចក្តីចូលចិត្ត វៀរចាកសេចក្តីឮតៗ គ្នាមក វៀរចាកសេចក្តីត្រិះរិះ ដោយអាការ វៀរចាកសេចក្តីពេញចិត្ត តាមការយល់ឃើញ និងការពិនិត្យ តើមុសិលៈមានអាយុ មានញាណកើតឡើងចំពោះខ្លួនឯងថា ជាតិកើតមាន ព្រោះភពជាបច្ច័យ ដូច្នេះឬទេ ។ បេ ។ ថាភពកើតមាន ព្រោះឧបាទានជាបច័្ចយ … ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ … តណ្ហាកើតមាន ព្រោះវេទនា ជាបច្ច័យ … វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ … ផស្សៈកើតមាន ព្រោះសឡាយតនៈជាបច្ច័យ … សឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យ … នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ … វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ … សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ ដូច្នេះឬទេ ។ ម្នាលអាវុសោបវិដ្ឋៈ វៀរចាកសេចក