អដ្ឋកថា កោសម្ពិសូត្រទី ៨

ក្បាលទី 20 · ទំព័រ 1052

ក្នុងកោសម្ពិសូត្រទី ៨ មានវិនិច្ឆ័យដូច្នេះ បទថា អញ្ញត្រេវ សេចក្តីថា បុគ្គលខ្លះជឿតអំពីអ្នកដទៃ រមែងប្រកាន់ថា ការដែលបុគ្គលនេះ ពោលនោះ ជាសេចក្តីពិត រមែងពេញចិត្តក្នុងហេតុ ដែលអ្នកដទៃអង្គុយគិត បុគ្គលនោះរមែងកាន់យកតាមការគាប់ចិត្តថានុ៎ះមាន បុគ្គលមួយទៀតកាន់យក តាមការស្តាប់តគ្នាមកថា រឿងដែលល្បីយ៉ាងនេះមានមកយូរហើយ នុ៎ះជា ការពិត ។ កាលអ្នកដទៃត្រិះរិះ រមែងប្រាកដហេតុណាមួយ បុគ្គលនោះកាន់ យកដោយត្រិះរិះតាមអាការថា នុ៎ះមាន រមែងអត់ធន់ចំពោះទិដ្ឋិណាមួយដែល កើតឡើងដល់បុគ្គលម្នាក់ទៀត ដែលគិតសម្លឹងពិនិត្យដល់ហេតុ បុគ្គលនោះ រមែងប្រកាន់ដោយការអត់ធន់ចំពោះការសំឡឹងពិនិត្យដោយទិដ្ឋិថា នុ៎ះមាន ។ តែព្រះថេរៈបដិសេធហេតុទាំង ៥ នេះ កាលសួរដល់ភាវៈដែលចាក់ធ្លុះដោយ ញាណដែលប្រចក្ស ទើបពោលពាក្យជាដើមថា អញ្ញត្រេវ អាវុសោ មុសិល សទ្ធាយ ដូច្នេះ ។ ក្នុងបទទាំងនោះ បទថា អញ្ញត្រ បានដល់ វៀរហេតុ មានសទ្ធាជាដើម អធិប្បាយថា វៀរចាកហេតុទាំងនោះ ។ បទថា ភវនិរោធោ និព្វានំ បានដល់ ព្រះនិព្វាន គឺការរលត់ ឥតមានសេសសល់នៃបញ្ចក្ខន្ធ ។ បទថា តុណ្ហី អហោសិ សេចក្តីថា ព្រះថេរៈដែលជាខីណាស្រព មិន ពោលថា អញជាព្រះខីណាស្រព ឬថា មិនមែនព្រះខីណាស្រព តែអង្គុយ ស្ងៀមនោះឯង ។ ព្រោះហេតុអ្វី ទើបព្រះមានព្រះភាគពោលថា អាយស្មា នារទោ អាយស្មន្តំ បវិត្ថំ ឯតទវោច ។ ព្រោះបានឮមកថា ព្រះថេរៈនោះគិត ថា ការរលត់នៃភព ឈ្មោះថា និព្វាន បញ្ញានេះ ព្រះសេក្ខៈក្តី អសេក្ខៈក្តី គួរដឹង តែព្រះនារទៈនេះឲ្យព្រះបវិដ្ឋត្ថេរធ្វើដោយអសេក្ខភូមិ បានពោលយ៉ាង នេះ ខ្ញុំនឹងឲ្យដឹងឋានៈនេះ ។