ឧបយន្តិសូត្រទី ៩
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ … ម្នាលភិក្ខុទាំងឡាយ កាលមហាសមុទ្រជោរឡើង ទន្លេក៏ជោរ កាលទន្លេជោរឡើង ស្ទឹងក៏ជោរ កាលស្ទឹងជោរឡើង ព្រែកធំក៏ជោរ កាលព្រែកធំជោរឡើង ព្រែកតូចក៏ជោរ មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូចអវិជ្ជាកាល ចម្រើនឡើង ក៏ញ៉ាំងសង្ខារទាំងឡាយឲ្យចម្រើន កាលសង្ខារទាំងឡាយ ចម្រើនឡើង ក៏ញ៉ាំងវិញ្ញាណឲ្យចម្រើន កាលវិញ្ញាណចម្រើនឡើង ក៏ញ៉ាំងនាមរូបឲ្យចម្រើន កាលនាមរូបចម្រើនឡើង ក៏ញ៉ាំងអាយតនៈ ៦ ឲ្យ ចម្រើន កាលអាយតនៈ ៦ ចម្រើនឡើង ក៏ញ៉ាំងផស្សៈឲ្យចម្រើន កាល ផស្សៈចម្រើនឡើង ក៏ញ៉ាំងវេទនាឲ្យចម្រើន កាលវេទនាចម្រើនឡើង ក៏ញ៉ាំង តណ្ហាឲ្យចម្រើន កាលតណ្ហាចម្រើនឡើង ក៏ញ៉ាំងឧបាទានឲ្យចម្រើន កាល ឧបាទានចម្រើនឡើង ក៏ញ៉ាំងភពឲ្យចម្រើន កាលភពចម្រើនឡើង ក៏ញ៉ាំង ជាតិឲ្យចម្រើន កាលជាតិចម្រើនឡើង ក៏ញ៉ាំងជរា និងមរណៈ ឲ្យចម្រើន ដូច្នោះឯង ។ ម្នាលភិក្ខុទាំងឡាយ កាលបើមហាសមុទ្រនាចទៅវិញ ទន្លេ ក៏នាច កាលទន្លេនាច ស្ទឹងក៏នាច កាលស្ទឹងនាច ព្រែកធំក៏នាច កាលព្រែក ធំនាច ព្រែកតូចក៏នាច មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ មាន ឧបមេយ្យដូចអវិជ្ជា កាលខ្សោយកម្លាំង ក៏ញ៉ាំងសង្ខារទាំងឡាយឲ្យខ្សោយ កាលសង្ខារទាំងឡាយខ្សោយ ក៏ញ៉ាំងវិញ្ញាណឲ្យខ្សោយ កាលវិញ្ញាណខ្សោយ ក៏ញ៉ាំងនាមរូបឲ្យខ្សោយ កាលនាមរូបខ្សោយ ក៏ញ៉ាំងអាយតនៈ៦ ឲ្យខ្សោយ កាលអាយតនៈ ៦ ខ្សោយ ក៏ញ៉ាំងផស្សៈឲ្យខ្សោយ កាលផស្សៈខ្សោយ ក៏ ញ៉ាំងវេទនាឲ្យខ្សោយ កាលវេទនាខ្សោយ ក៏ញ៉ាំងតណ្ហាឲ្យខ្សោយ កាល តណ្ហាខ្សោយ