ជរាមរណសូត្រទី ១

ក្បាលទី 20 · ទំព័រ 1082

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេវពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ … ម្នាលភិក្ខុទាំងឡាយ ពួកស មណៈ ឬព្រាហ្មណ៍ណាមួយ មិនដឹងច្បាស់នូវជរា និងមរណៈ មិនដឹង ច្បាស់នូវហេតុឲ្យកើតជរា និងមរណៈ មិនដឹងច្បាស់នូវសេចក្តីរលត់ជរា និង មរណៈ មិនដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ជរា និង មរណៈ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងនោះ មិនរាប់ថាជា សមណៈក្នុងពួកសមណៈផង មិនរាប់ថាជាព្រាហ្មណ៍ក្នុងពួកព្រាហ្មណ៍ផង មិនតែបុណ្ណោះ សមណព្រាហ្មណ៍មានអាយុទាំងនោះ រមែងមិនធ្វើឲ្យជាក់ច្បាស់ សម្រេចនូវសាមញ្ញផល ឬព្រហ្មញ្ញផលដោយប្រាជ្ញាដ៏ឧត្តមរបស់ខ្លួន ឯងក្នុងបច្ចុប្បន្នឡើយ ។ ម្នាលភិក្ខុទាំងឡាយ លុះតែពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ដឹងច្បាស់នូវជរា និងមរណៈ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬ ព្រាហ្មណ៍ទាំងអម្បាលនោះឯង ទើបរាប់ថាជាសមណៈក្នុងពួកសមណៈផង រាប់ថាជាព្រាហ្មណ៍ក្នុងពួកព្រាហ្មណ៍ផង មិនតែបុណ្ណោះ ពួកសមណព្រាហ្មណ៍ មានអាយុទាំងនោះ រមែងធ្វើឲ្យជាក់ច្បាស់សម្រេចនូវសាមញ្ញផលផង នូវ ព្រហ្មញ្ញផលផង ដោយប្រាជ្ញាដ៏ឧត្តមរបស់ខ្លួនឯងក្នុងបច្ចុប្បន្ន ។ ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ បេ ។ មិនដឹងច្បាស់នូវជាតិ ។ បេ ។ មិនដឹងច្បាស់នូវភព … មិនដឹងច្បាស់នូវឧបាទាន … មិនដឹងច្បាស់នូវតណ្ហា … មិនដឹងច្បាស់នូវវេទនា… មិនដឹងច្បាស់នូវផស្សៈ … មិនដឹងច្បាស់នូវ អាយតនៈ ៦ … មិនដឹងច្បាស់នូវនាមរូប … មិនដឹងច្បាស់នូវវិញ្ញាណ … មិនដឹងច្បាស់នូវសង្ខារទាំងឡាយ មិនដឹងច្បាស់នូវហេតុឲ្យកើតសង្ខារ មិន ដឹងច្បាស់នូវសេចក្តីរលត់សង្ខារ មិ