អដ្ឋកថា ជាតិសុត្តាទិទសកំទី ២-១១
លោកចែកបទនីមួយៗ ក្នុងជរា និងមរណៈ ជាដើមចេញជាសូត្រមួយៗ រួមជា ១១ សូត្រ ឯអត្ថក៏ងាយយល់ទាំងអស់ ហើយ ។ សត្ថុសូត្រជាដើម ព្រះមានព្រះភាគ ទ្រង់គង់នៅទៀបក្រុងសាវត្ថី … ក្នុងទីនោះ ឯង ព្រះមានព្រះភាគ … ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនទាន់ដឹង មិន ទាន់ឃើញនូវជរា និងមរណៈតាមពិតទេ គប្បីស្វែងរកសាស្តាដើម្បីការដឹង ក្នុងជរា និងមរណៈតាមពិត បុគ្គលកាលមិនទាន់ដឹង មិនទាន់ឃើញនូវហេតុ ដែលនាំឲ្យកើតជរា និងមរណៈតាមពិតទេ គប្បីស្វែងរកសាស្តាដើម្បីការដឹង ក្នុងហេតុដែលនាំឲ្យកើតជរា និងមរណៈតាមពិត បុគ្គលកាលមិនទាន់ដឹង មិន ទាន់ឃើញ នូវសេចក្តីរលត់ជរា និងមរណៈតាមពិតទេ គប្បីស្វែងរកសាស្តា ដើម្បីការដឹងក្នុងសេចក្តីរលត់ជរា និងមរណៈតាមពិត បុគ្គលកាលមិនទាន់ដឹង មិនទាន់ឃើញនូវបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ជរា និងមរណៈតាមពិត ទេ គប្បីស្វែងរកសាស្តាដើម្បីការដឹងក្នុងបដិបទា ជាដំណើរទៅកាន់ សេចក្តីរលត់ជរា និងមរណៈតាមពិត ។ ( ការបំព្រួញនៃបទទាំងអស់យ៉ាងនេះឯង ) ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនទាន់ដឹង មិនទាន់ឃើញនូវជាតិតាមពិត ទេ … ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនទាន់ដឹង មិនទាន់ឃើញនូវភព តាមពិតទេ … ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនទាន់ដឹង មិនទាន់ឃើញនូវ ឧបាទានតាមពិតទេ … ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនទាន់ដឹង មិនទាន់ ឃើញនូវតណ្ហាតាមពិតទេ … ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនទាន់ដឹង មិនទាន់ឃើញនូវវេទនាតាមពិតទេ … ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិន ទាន់ដឹង មិនទាន់ឃើញនូវផស្សៈតាមពិតទេ … ម្នាលភិក្ខុទាំងឡាយ បុគ្គល កាលមិនទាន់ ដឹងមិនទាន់ឃើញនូវអាយតនៈ ៦ តាមពិតទេ … ម្នាលភិក្ខុ ទាំងឡាយ បុគ្គល