ទុតិយសត្ថុសុត្តាទិទសកំទី ២-១១

ក្បាលទី 20 · ទំព័រ 289

ក្នុងនិក្ខន្តសូត្រទី ១ នៃវង្គីសសំយុត្ត មានវិនិច្ឆ័យដូច្នេះ បទថា អគ្គាឡវេ ចេតិយេ បានដល់ ត្រង់អគ្គចេតិយ ក្រុងអាឡវី ។ កាល ព្រះពុទ្ធនៅមិនទាន់កើតឡើង មានចេតិយជាច្រើន ដែលជាផែនដីរបស់យក្ស និងនាគជាដើម មានអគ្គាឡវចេតិយ និងគោតមកចេតិយជាដើម ។ កាល ព្រះពុទ្ធទ្រង់កើតឡើងហើយ មនុស្សទាំងឡាយ នាំគ្នារុះរើចេតិយទាំងនោះ សាងសង់ជាវិហារ ។ ចេតិយទាំងនុ៎ះឯង ទើបកើតជាឈ្មោះរបស់ជនទាំងនោះ ។ បទថា និគ្រោធកប្បេន បានដល់ ជាមួយនឹងព្រះកប្បត្ថេរ អ្នក អាស្រ័យនៅនឹងដើមជ្រៃ ។ បទថា ឱហិយ្យកោ បានដល់ នៅតូចទាប ។ បទថា វិហារបលោ សេចក្តីថា បានឮថា ក្នុងគ្រានោះ លោកមិនទាន់ មានវស្សា មិនយល់ក្នុងការទទួលបាត្រ និងចីវរ ។ លំដាប់នោះ ទើប ភិក្ខុជាថេរៈទាំងឡាយ ពោលនឹងលោកថា នែអាវុសោ អ្នកចូរអង្គុយមើល ថែឆត្រ ស្បែកជើង និងឈើច្រត់ជាដើម តាំងទុកឲ្យជាអ្នកចាំវិហារហើយ ចូលទៅបិណ្ឌបាត ។ ដោយហេតុនោះ ទើបលោកពោលថា វិហារបលោ ។ បទថា សមលង្ករិត្វា សេចក្តីថា ប្រដាប់ដោយគ្រឿង ប្រដាប់ដ៏សមគួរ ដល់សម្បត្តិរបស់ខ្លួន ។ បទថា ចិត្តំ អនុទ្ធំសេតិ សេចក្តី ថា កម្ចាត់ គឺធ្វើកុសលចិត្តឲ្យវិនាស ។ បទថា តំ កុតេត្ថ លព្ភា សេចក្តីថា កាលរាគៈកើតឡើង នឹងបានហេតុនោះអំពីណា ។ បទថា យំ មេ បរេ សេចក្តីថា ព្រោះហេតុណា បុគ្គល ឬធម៌យ៉ាងដទៃ គប្បីបន្ទោបង់សេចក្តី អផ្សុក ចង់សឹកហើយ ធ្វើសេចក្តីត្រេកអរក្នុងព្រហ្មចរិយៈឲ្យកើតឡើងដល់ អញក្នុងកាលឥឡូវនេះ សូម្បីអាចារ្យ និងឧបជ្ឈាយ៍ក៏បោះបង់អញ ទុកឲ្យនៅក្នុង វិហារហើយចេញទៅ ។