អដ្ឋកថា សិក្ខាសុត្តាទិបេយ្យាលឯកាទសកំ[៣០៩]
ក្បាលទី 20 · ទំព័រ 1089
បទថា អប្បដិវានី ប្រែថា មិនថយ ក្រោយ ។ បទថា អាតប្បំ បានដល់ សេចក្តីព្យាយាមដែលធ្វើកិលេសឲ្យ ក្តៅទួទៅ គឺវីរិយៈនោះឯង ។ បទថា សាតច្ចំ បានដល់ ការធ្វើជាប់ត ប្រព្រឹត្តទៅ ។ បទថា សតិ បានដល់ សតិដែលកំណត់សច្ចៈ ៤ ជាអារម្មណ៍ដោយអំណាចជរា និងមរណៈជាដើម ។ បទថា សម្បជញ្ញំ បានដល់ ញាណនោះឯង ។ បទថា អប្បមាទោ បានដល់ ការមិនប្រមាទក្នុងការចម្រើន សច្ចៈ ។ ពាក្យដ៏សេសក្នុងបទទាំងពួង មានអត្ថងាយយល់ទាំងអស់ ហើយ ។ បព្ជាីរឿងនៃអន្តរបេយ្យាលនោះ គឺសត្ថុសូត្រ ១ នខសិក្ខាសូត្រ ១ យោគសូត្រ ១ ឆន្ទសូត្រ ១ ឧស្សោឡិសូត្រ ១ អប្បដិវានិយសូត្រ ១ អាតប្បសូត្រ ១ វីរិយសូត្រ ១ សាតច្ចសូត្រ ១ សតិសូត្រ ១ សម្បជញ្ញៈសូត្រ ១ អប្បមាទសូត្រ ១ ។ អដ្ឋកថាអន្តរបេយ្យាលទី ៩ ចប់