នខសិខាសូត្រទី ១
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថី ។ គ្រា នោះឯង ព្រះមានព្រះភាគ ទ្រង់ចាប់លើកអាចម៍ដីបន្តិចដោយចុងព្រះនខៈ រួច ទ្រង់ត្រាស់សួរបញ្ជាក់ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សម្គាល់ហេតុនោះដូចម្តេច អាចម៍ដីបន្តិចដែលតថាគតចាប់លើកដោយចុង ក្រចកនេះ និងមហាប្រឹថពីនេះ តើណាច្រើនជាង ។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន មហាប្រឹថពីច្រើនជាង អាចម៍ដីបន្តិចដែលព្រះអង្គ ចាប់លើកដោយចុងព្រះនខៈនុ៎ះ មានប្រមាណតិចណាស់ អាចម៍ដីបន្តិចដែល ព្រះអង្គចាប់លើកដោយចុងព្រះនខៈ យកទៅប្រៀបធៀបនឹងមហាប្រឹថពីមិន ដល់នូវចំណែកមួយ ក្នុងមួយរយចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយ ពាន់ចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយសែនចំណែកឡើយ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះមានឧបមេយ្យដូចបុគ្គលជា អរិយសាវ័ក ជាអ្នកបរិបូណ៌ដោយទិដ្ឋិ ត្រាស់ដឹងនូវអរិយសច្ច រមែងមាន សេចក្តីទុក្ខដែលអស់ទៅ រីងស្ងួតទៅច្រើនជាង ឯសេចក្តីទុក្ខដែលសល់នៅ សំដៅយកត្រឹម ៧ អត្តភាពមានប្រមាណតិចណាស់ មិនដល់នូវចំណែក មួយ ក្នុងមួយរយចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយពាន់ចំណែក មិន ដល់នូវចំណែកមួយ ក្នុងមួយសែនចំណែក ដោយការប្រៀបធៀបោនឹងកងទុក្ខ អំពីមុន ដែលអស់ទៅ សាបសូន្យទៅឡើយ ។ ម្នាលភិក្ខុទាំងឡាយ ការត្រាស់ ដឹងធម៌ មានប្រយោជន៍ច្រើនយ៉ាងនេះ ការបានធម្មចក្ខុមានប្រយោជន៍ ច្រើនយ៉ាងនេះ ។