អដ្ឋកថា បោក្ខរណីសូត្រទី ២

ក្បាលទី 20 · ទំព័រ 1096

ក្នុងបោក្ខរណីសូត្រទី ២ មានវិនិច្ឆ័យដូចតទៅនេះ បទថា បេក្ខរណី បានដល់ បឹង ។ បទថា ឧព្វេធេន បានដល់ ព្រោះជ្រៅ ។ បទថា សមតិត្តិកា បានដល់ ស្មើកណ្តាប់មាត់ ។ បទថា កាកបេយ្យា សេចក្តីថា ក្អែកនៅត្រង់ច្រាំងធំ អាចឱនយកចំពុះទៅផឹកឯងតាមប្រក្រតីបាន ។