ទុតិយសម្ភេជ្ជឧទកសូត្រទី ៤
ក្បាលទី 20 · ទំព័រ 1100
ទ្រង់គង់នៅទៀបក្រុងសាវត្ថី … ក្នុងទីនោះឯង ព្រះមានព្រះភាគ … ម្នាលភិក្ខុទាំងឡាយ ដូចបុរសលើកយកដុំដី ៧ ដុំប៉ុនផ្លែពុទ្រា អំពី មហាប្រឹថពី ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់ហេតុនោះដូចម្តេច ដុំដី ៧ ដុំ ប៉ុនផ្លែពុទ្រា ដែលគេលើកយកមក និងមហាប្រឹថពី តើណាច្រើន ជាង ។