អដ្ឋកថា ទុតិយសម្ភេជ្ជឧទកសូត្រទី ៤
ក្បាលទី 20 · ទំព័រ 1100
បពិត្រព្រះអង្គដ៏ចម្រើន មហាប្រឹថពី ច្រើនជាង ឯដុំដី ៧ ដុំ ប៉ុនផ្លែ ពុទ្រា ដែលគេលើកយកមកនោះ មានប្រមាណតិចណាស់ ដុំដី ៧ ដុំ ប៉ុន ផ្លែពុទ្រាដែលគេចាប់លើកឡើង យកមកប្រៀបធៀបនឹងមហាប្រឹថពីមិនដល់ នូវចំណែកមួយ ក្នុងមួយរយចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយពាន់ ចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយសែនចំណែកឡើយ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបេមយ្យដូច ។ បេ ។ ការបាននូវធម្មចក្ខុ មានប្រយោជន៍ច្រើនយ៉ាងនេះ ។