អដ្ឋកថា បឋវីសូត្រទី ៥
ក្បាលទី 20 · ទំព័រ 1101
ក្នុងបឋមបឋវីសូត្រទី ៥ មានវិនិច្ឆ័យដូច្នេះតទៅ បទថា មហាបឋវិយា សេចក្តីថា លើកឡើងទុកលើផែនដីធំខាងក្នុងចក្រវាឡ ។ បទថា កោលដ្ឋិមត្តិយោ បានដល់ ប្រមាណបុនគ្រាប់ក្របៅ ។ បទថា គុឡិកា បានដល់ ដុំដីស្អិត ។ បទថា ឧបនិក្ខិបេយ្យ សេចក្តីថា គប្បីទុក ក្នុងទីមួយ ។