អដ្ឋកថា ទុតិយបឋវីសូត្រទី ៦
ក្បាលទី 20 · ទំព័រ 1109
ទុតិយបឋវីសូត្រជាដើម ក្នុងទុតិយបឋវីសូត្រទី ៦ គប្បីជ្រាបអត្ថតាមន័យដែលពោល ហើយនោះឯង ។ ក្នុងសូត្រចុងក្រោយ បទថា អញ្ញតិត្ថិយសមណព្រាហ្មណបរិព្វាជកានំ អធិគមោ សេចក្តីថា ការសម្រេចគុណទាំងអស់ របស់ពាហិរកជន មិនទាន់ដល់ចំណែក ១០០ ខ្លះ ចំណែក ១០០០ ខ្លះ ចំណែក ១ សែនខ្លះ នៃបុគ្គលដែលសម្រេចគុណទាំងឡាយ ដោយ បឋមមគ្គនោះឯង ។