សមុទ្ទសូត្រទី ៧

ក្បាលទី 20 · ទំព័រ 303

អង្គុយនៅក្នុងទីនុ៎ះឯង កាលនឹងបើកបង្ហាញ ខ្លួនដល់ព្រះថេរៈ ទើបបានពោលបទជាដើមថា កាមរាគេន ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា និព្វាបនំ បានដល់ ហេតុជា គ្រឿងរលត់រាគៈ ។ បទថា វិបរិយេសា បានដល់ ដោយសេចក្តីប្រែប្រួល ចាកសេចក្តីពិត ។ បទថា រាគូបសញ្ញិតំ បានដល់ ឥដ្ឋារម្មណ៍ជាទីតាំងនៃ រាគៈ ។ បទថា បរតោ បស្ស សេចក្តីថា ចូរឃើញដោយភាពជារបស់មិន ទៀង ។ បទថា មា ច អត្តតោ សេចក្តីថា ចូរកុំឃើញដោយភាពជាអត្តា ។ បទថា កាយគតា ត្យត្ថុ សេចក្តីថា លោកចូរមានសតិប្រព្រឹត្តទៅក្នុងកាយ ។ បទថា អនិមិត្តញ្ច ភាវេហិ សេចក្តីថា ព្រោះលោកដកចេញនូវនិច្ចនិមិត្ត