បព្វតសូត្រទី ៩
ក្បាលទី 20 · ទំព័រ 305
ព្រះមានព្រះភាគ ទ្រង់ត្រាស់ភាសិតនេះហើយ លុះព្រះសុគត ជាសាស្តា ទ្រង់ត្រាស់ភាសិតនេះហើយ ក៏ទ្រង់ត្រាស់គាថានេះតទៅទៀត ថា ពួកសប្បុរស ពោលសុភាសិត ជាពាក្យខ្ពង់ខ្ពស់ ( ទី ១ ) ពោល ពាក្យជាធម៌ មិនពោលពាក្យមិនជាធម៌ នុ៎ះជាទី ២ ពោលពាក្យ ជាទីស្រឡាញ់ មិនពោលពាក្យមិនជាទីស្រឡាញ់ នុ៎ះជាទី ៣ ពោលពាក្យពិត មិនពោលពាក្យកុហក នុ៎ះជាទី ៤ ។