តតិយបព្វតសូត្រទី ១១
តែវិញ្ញត្តិវាចាយ៉ាងនេះថា បើកម្មដែល បុគ្គលធ្វើដោយវាចាដូច្នេះក្តី វិរតិវាចាយ៉ាងនេះថា ការវៀរចាកវចីទុច្ចរិត ៤ ។ បេ ។ នេះហៅថា សម្មាវាចា ដូច្នេះក្តី ចេតនាវាចាយ៉ាងនេះថា ម្នាលភិក្ខុ ទាំងឡាយ ផរុសវាចាដែលបុគ្គលសេពថ្នឹកហើយ ចម្រើនហើយ ធ្វើឲ្យច្រើន ហើយ ប្រព្រឹត្តទៅដើម្បីនរក … ដូច្នេះក្តី វាចានោះ មកដោយឈ្មោះថា វាចា ។ វិញ្ញត្តិវាចាជាដើមនោះ មិនប្រាថ្នាយកក្នុងបទថា វាចានេះ ព្រោះ ហេតុអ្វី ។ ព្រោះមិនមែនវាចាដែលគេគប្បីនិយាយគ្នា ។ បទថា សុភាសិតា បានដល់ វាចាដែលគេនិយាយគ្នាដោយល្អ ។ ដោយហេតុនោះ ទើបព្រះមាន ព្រះភាគ ទ្រង់សម្តែងវាចាជាសុភាសិតនោះថា នាំមកនូវប្រយោជន៍ ។ បទថា នោ ទុព្ភាសិតា បានដល់ មិនមែនទុព្ភាសិតវាចា ដែលគេនិយាយអាក្រក់ ។ ដោយហេតុនោះ ទើបព្រះមានព្រះភាគសម្តែងភាពនៃវាចាទុព្ភាសិតនោះ មិន នាំមកនូវប្រយោជន៍ ។ បទថា អនវជ្ជា បានដល់ វៀរចាកទោសមានរាគៈ ជាដើម ។ ដោយបទថា អនវជ្ជា នេះ ព្រះមានព្រះភាគទ្រង់សម្តែងសេចក្តី បរិសុទ្ធិនៃហេតុរបស់វាចា និងការមិនមានទោស ៤ ប្រការនោះ ។ បទថា អននុវជ្ជា បានដល់ ផុតហើយចាកពាក្យតិះដៀល ។ ដោយពាក្យនេះ ព្រះមាន ព្រះភាគ ទ្រង់សម្តែងសម្បត្តិនៃគ្រឿងប្រដាប់ទាំងពួងរបស់វាចានោះ ។ បទថា វិញ្ញូនំ បានដល់ បណ្ឌិតទាំងឡាយ ។ ដោយហេតុនោះ ទើបព្រះមាន ព្រះភាគ ទ្រង់សម្តែងថា បុគ្គលពាលយកជាប្រមាណមិនបាន ក្នុងការ និន្ទា និងសរសើរ ។ បទថា សុភាសិតំ យេវ ភាសតិ នេះ ជាពាក្យសម្តែងខៃអង្គនៃវាចា ៤ ប្រការណានីមួយ ដោយទេសនាជាបុគ្គលាធិដ្ឋាន ។