ផស្សនានត្តសូត្រទី ២
ក្បាលទី 21 · ទំព័រ 5
ព្រះមានព្រះភាគ ទ្រង់គង់នៅ ជិតក្រុងសាវត្ថី … ក្នុងទីនោះឯង ព្រះមានព្រះភាគ … ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ផស្សៈ មានសភាព ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុ មានសភាពផ្សេងគ្នា ។ ម្នាលភិក្ខុ ទាំងឡាយ ចុះធាតុមានសភាពផ្សេងគ្នា តើដូចម្តេច ។ ចក្ខុធាតុ សោតធាតុ ឃានធាតុ ជិវ្ហាធាតុ កាយធាតុ មនោធាតុ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅ ថា ធាតុមានសភាពផ្សេងគ្នា ។ ម្នាលភិក្ខុទាំងឡាយ ចុះផស្សៈមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុ មានសភាពផ្សេងគ្នា តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុសម្ផស្សកើតឡើង ព្រោះអាស្រ័យចក្ខុធាតុ ព្រោះអាស្រ័យសោតធាតុ … ព្រោះអាស្រ័យឃានធាតុ … ព្រោះអាស្រ័យជិវ្ហាធាតុ … ព្រោះអាស្រ័យ កាយធាតុ … មនោសម្ផស្សកើតឡើង ព្រោះអាស្រ័យមនោធាតុ ។ ម្នាល ភិក្ខុទាំងឡាយ ផស្សៈមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុ មានសភាពផ្សេងគ្នា យ៉ាងនេះឯង ។