អដ្ឋកថា ផស្សនានត្តសូត្រទី ២
ក្បាលទី 21 · ទំព័រ 6
គប្បីជ្រាបវិនិច្ឆ័យក្នុងសម្ផស្សសូត្រទី ២ ដូច្នេះ បទថា ឧប្បជ្ជតិ ផស្សនានត្តំ បានដល់ ផស្សៈមានសភាពផ្សេងគ្នា រមែងកើតឡើង ។ ក្នុង ផស្សៈនោះ ចក្ខុសម្ផស្សជាដើម ប្រកបដោយចក្ខុវិញ្ញាណជាដើម មនោសម្ផស្ស ប្រកបដោយបឋមជវ័នក្នុងមនោទ្វារ ព្រោះដូច្នោះ ក្នុងសេចក្តីនេះ មានអត្ថដូច្នេះថា បទថា មនោធាតុំ បដិច្ច បានដល់ បឋមជវនសម្ផស្សក ើតឡើង ព្រោះអាស្រ័យមនោទ្វារាវជ្ជនៈ ដែលជាកិរិយាមនោវិញ្ញាណធាតុ ។