នោផស្សនានត្តសូត្រទី ៣
ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី … ក្នុងទីនោះឯង ព្រះមានព្រះភាគ … ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ផស្សៈមានសភាព ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុមានសភាពផ្សេងគ្នា មិនមែនធាតុ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យផស្សៈមានសភាពផ្សេងគ្នា ទេ ។ ម្នាលភិក្ខុទាំងឡាយ ចុះធាតុមានសភាពផ្សេងគ្នា តើដូចម្តេច ។ ចក្ខុធាតុ ។ បេ ។ មនោធាតុ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធាតុមានសភាព ផ្សេងគ្នា ។ ម្នាលភិក្ខុទាំងឡាយ ចុះផស្សៈមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុមានសភាពផ្សេងគ្នា មិនមែនធាតុមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យផស្សៈមានសភាពផ្សេងគ្នា តើដូចម្តេច ។ ម្នាលភិក្ខុ ទាំងឡាយ ចក្ខុសម្ផស្សកើតឡើង ព្រោះអាស្រ័យចក្ខុធាតុ មិនមែនចក្ខុធាតុ កើតឡើង ព្រោះអាស្រ័យចក្ខុសម្ផស្សទេ ។ បេ ។ មនោសម្ផស្សកើតឡើង ព្រោះអាស្រ័យមនោធាតុ មិនមែនមនោធាតុកើតឡើង ព្រោះអាស្រ័យមនោសម្ផស្សទេ ។ ម្នាលភិក្ខុទាំងឡាយ ផស្សៈមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុមានសភាពផ្សេងគ្នា មិនមែនធាតុមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យផស្សៈមានសភាពផ្សេងគ្នា យ៉ាងនេះឯង ។