វេទនានានត្តសូត្រទី ៤
ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី … ក្នុងទីនោះឯង ព្រះមានព្រះភាគ … ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ផស្សៈមានសភាព ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុមានសភាពផ្សេងគ្នា វេទនាមានសភាព ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យផស្សៈ មានសភាពផ្សេងគ្នា ។ ម្នាល ភិក្ខុទាំងឡាយ ចុះធាតុមានសភាពផ្សេងគ្នា តើដូចម្តេច ។ ចក្ខុធាតុ ។ បេ ។ មនោធាតុ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធាតុមានសភាពផ្សេងគ្នា ។ ម្នាលភិក្ខុទាំងឡាយ ចុះផស្សៈមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុមានសភាពផ្សេងគ្នា វេទនាមានសភាពផ្សេងគ្នាកើតឡើង ព្រោះអាស្រ័យផស្សៈមានសភាពផ្សេងគ្នា តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុសម្ផស្ស កើតឡើង ព្រោះអាស្រ័យចក្ខុធាតុ វេទនាដែលកើតអំពីចក្ខុសម្ផស្ស ក៏កើតឡើង ព្រោះអាស្រ័យចក្ខុសម្ផស្ស ។ បេ ។ មនោសម្ផស្សក ើតឡើង ព្រោះអាស្រ័យមនោធាតុ វេទនាដែលកើតអំពីមនោសម្ផស្ស ក៏ កើតឡើង ព្រោះអាស្រ័យមនោសម្ផស្ស ។ ម្នាលភិក្ខុទាំងឡាយ ផស្សៈមាន សភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុមានសភាពផ្សេងគ្នា វេទនាមាន សភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យផស្សៈមានសភាពផ្សេងគ្នា យ៉ាង នេះឯង ។