អដ្ឋកថា វេទនានានត្តសូត្រទី ៤

ក្បាលទី 21 · ទំព័រ 10

គប្បីជ្រាបវិនិច្ឆ័យក្នុងវេទនាសូត្រទី ៤ ដូច្នេះ បទថា ចក្ខុសម្ផស្សជាវេទនា លោកអធិប្បាយថា តាំងអំពីសម្បដិច្ឆន្នមនោធាតុ វេទនា ទាំងពួង គប្បីប្រព្រឹត្តទៅក្នុងទ្វារនោះ តែការកាន់យកសម្បដិច្ឆន្នវេទនាក្នុង លំដាប់ ដើម្បីផាសុកក្នុងការកើត ក៏គួរ ។ បទថា មនោសម្ផស្សំ បដិច្ច មានអធិប្បាយថា បឋមជវនវេទនា កើតឡើងព្រោះអាស្រ័យអាវជ្ជនសម្ផស្សក្នុងមនោទ្វារ ទុតិយជវនវេទនាកើតឡើង ព្រោះអាស្រ័យបឋម ជវនផស្សៈ ដូច្នេះឯង ។