ទុតិយវេទនានានត្តសូត្រទី ៥

ក្បាលទី 21 · ទំព័រ 11

ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី … ក្នុងទីនោះឯង ព្រះមានព្រះភាគ … ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ផស្សៈមានសភាព ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុមានសភាពផ្សេងគ្នា វេទនាមាន សភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យផស្សៈ មានសភាពផ្សេងគ្នា មិន មែនផស្សៈមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យវេទនាមានសភាព ផ្សេងគ្នា មិនមែនធាតុមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យផស្សៈ មានសភាពផ្សេងគ្នាទេ ។ ម្នាលភិក្ខុទាំងឡាយ ចុះធាតុមានសភាពផ្សេងគ្នា តើដូចម្តេច ។ ចក្ខុធាតុ ។ បេ ។ មនោធាតុ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅ ថា ធាតុមានសភាពផ្សេងគ្នា ។ ម្នាលភិក្ខុទាំងឡាយ ចុះផស្សៈមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុមានសភាពផ្សេងគ្នា វេទនាមានសភាពផ្សេងគ្នាកើតឡើង ព្រោះអាស្រ័យផស្សៈមានសភាពផ្សេងគ្នាមិ នមែនផស្សៈមានសភាពផ្សេង គ្នា កើតឡើង ព្រោះអាស្រ័យវេទនាមានសភាពផ្សេងគ្នា មិនមែនធាតុមាន សភាពផ្សេងគ្នាកើតឡើង ព្រោះអាស្រ័យផស្សៈមានសភាពផ្សេងគ្នា តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុសម្ផស្សកើតឡើង ព្រោះអាស្រ័យចក្ខុធាតុ វេទនាដែលកើតអំពីចក្ខុសម្ផស្សក៏កើតឡើង ព្រោះអាស្រ័យចក្ខុសម្ផស្ស មិន មែនចក្ខុសម្ផស្សកើតឡើង ព្រោះអាស្រ័យវេទនា ដែលកើតអំពីចក្ខុសម្ផស្ស មិនមែនចក្ខុធាតុកើតឡើង ព្រោះអាស្រ័យចក្ខុសម្ផស្សទេ ។ បេ ។ មនោសម្ផស្សកើតឡើង ព្រោះអាស្រ័យមនោធាតុ វេទនាដែលកើតអំពីមនោ-