ពាហិរធាតុនានត្តសូត្រទី ៦
ក្បាលទី 21 · ទំព័រ 14
ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី … ក្នុងទីនោះឯង ព្រះមានព្រះភាគ … ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែង នូវធាតុមានសភាពផ្សេងគ្នា ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវ ធាតុមានសភាពផ្សេងគ្នានោះ … ម្នាលភិក្ខុទាំងឡាយ ចុះធាតុមានសភាពផ្សេង គ្នា តើដូចម្តេច ។ រូបធាតុ សទ្ទធាតុ គន្ធធាតុ រសធាតុ ផោដ្ឋព្វធាតុ ធម្មធាតុ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធាតុមានសភាពផ្សេងគ្នា ។