សញ្ញានានត្តសូត្រទី ៧
ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី … ក្នុងទីនោះ ឯង ព្រះមានព្រះភាគ … ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សញ្ញាមាន សភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុមានសភាពផ្សេងគ្នា សង្កប្បៈ ( សេចក្តីត្រិះរិះ ) មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យសញ្ញា មានសភាពផ្សេងគ្នា ឆន្ទៈ ( សេចក្តីពេញចិត្ត ) មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យសង្កប្បៈ មានសភាពផ្សេងគ្នា បរិឡាហៈ ( សេចក្តី ក្រហល់ក្រហាយ ) មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យឆន្ទៈមាន សភាពផ្សេងគ្នា បរិយេសនា ( ការស្វែងរក ) មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យបរិឡាហៈ មានសភាពផ្សេងគ្នា ។ ម្នាលភិក្ខុទាំងឡាយ ចុះធាតុមានសភាពផ្សេងគ្នា តើដូចម្តេច ។ រូបធាតុ ។ បេ ។ ធម្មធាតុ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធាតុមានសភាពផ្សេងគ្នា ។ ម្នាលភិក្ខុទាំងឡាយ ចុះសញ្ញាមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុមានសភាពផ្សេងគ្នា សង្កប្បមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យសញ្ញាមានសភាពផ្សេងគ្នា ឆន្ទៈមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យសង្កប្បមានសភាពផ្សេងគ្នា បរិឡាហៈមានសភាព ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យឆន្ទៈមានសភាពផ្សេងគ្នា បរិយេសនា មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យបរិឡាហៈមានសភាពផ្សេងគ្នា តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ រូបសញ្ញាកើតឡើង ព្រោះអាស្រ័យរូបធាតុ រូបសង្កប្ប ( សេចក្តីត្រិះរិះក្នុងរូប ) កើតឡើង ព្រោះអាស្រ័យរូប-