នោបរិយេសនានានត្តសូត្រទី ៨
ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី … ក្នុងទីនោះ ឯង ព្រះមានព្រះភាគ … ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សញ្ញាមាន សភាពផ្សេងគ្នាកើតឡើង ព្រោះអាស្រ័យធាតុមានសភាពផ្សេងគ្នា … កើតឡើង ព្រោះអាស្រ័យសញ្ញាមានសភាពផ្សេងគ្នា ។ បេ ។ បរិយេសនា មាន សភាពផ្សេងគ្នា … មិនមែនបរិឡាហៈមានសភាពផ្សេងគ្នា កើតឡើង ព្រោះ អាស្រ័យបរិយេសនាមានសភាពផ្សេងគ្នាមិ នមែនឆន្ទៈមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យបរិឡាហៈមានសភាពផ្សេងគ្នាមិ នមែនសង្កប្បៈ មានសភាពផ្សេងគ្នាកើតឡើង ព្រោះអាស្រ័យឆន្ទៈមានសភាពផ្សេងគ្នា មិន មែនសញ្ញាមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យសង្កប្បមានសភាព ផ្សេងគ្នា មិនមែនធាតុមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យសញ្ញា មានសភាពផ្សេងគ្នាទេ ។ ម្នាលភិក្ខុទាំងឡាយ ចុះធាតុមានសភាពផ្សេងគ្នា តើដូចម្តេច ។ រូបធាតុ ។ បេ ។ ធម្មធាតុ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធាតុមានសភាពផ្សេងគ្នា ។ ម្នាលភិក្ខុទាំងឡាយ ចុះសញ្ញាមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុមានសភាពផ្សេងគ្នា … កើតឡើង ព្រោះអាស្រ័យសញ្ញា មានសភាពផ្សេងគ្នា ។ បេ ។ បរិយេសនាមានសភាពផ្សេងគ្នា … មិនមែន បរិឡាហៈមានសភាពផ្សេងគ្នាកើតឡើង ព្រោះអាស្រ័យបរិយេសនាមានសភាព ផ្សេងគ្នា មិនមែនឆន្ទៈមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យបរិឡាហៈ មានសភាពផ្សេងគ្នា មិនមែនសង្កប្បមានសភាពផ្សេងគ្នា កើតឡើង ព្រោះ អាស្រ័យឆន្ទៈមានសភាពផ្សេងគ្នា មិនមែនសញ្ញាមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យសង្កប្បមានសភាពផ្សេងគ្នា មិនមែនធាតុមានសភាព ផ្សេងគ្នាកើតឡើង ព្រោះអាស្រ័យសញ្ញាមានសភាពផ្សេងគ្នា តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ រូបស