ពាហិរផស្សនានត្តសូត្រទី ៩

ក្បាលទី 21 · ទំព័រ 21

ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី … ក្នុងទីនោះ ឯង ព្រះមានព្រះភាគ … ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សញ្ញា មាន សភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុមានសភាពផ្សេងគ្នា សង្កប្បៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យសញ្ញាមានសភាពផ្សេងគ្នា ផស្សៈមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យសង្កប្បមានសភាព ផ្សេងគ្នា វេទនាមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យផស្សៈមាន សភាពផ្សេងគ្នា ឆន្ទៈមានសភាពផ្សេងគ្នាកើតឡើង ព្រោះអាស្រ័យវេទនាមាន សភាពផ្សេងគ្នា បរិឡាហៈមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ ឆន្ទៈមានសភាពផ្សេងគ្នា បរិយេសនាមានសភាពផ្សេងគ្នា កើតឡើង ព្រោះ អាស្រ័យបរិឡាហៈមានសភាពផ្សេងគ្នា លាភមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យបរិយេសនាមានសភាពផ្សេងគ្នា ។ ម្នាលភិក្ខុទាំងឡាយ ចុះ ធាតុមានសភាពផ្សេងគ្នា តើដូចម្តេច ។ រូបធាតុ ។ បេ ។ ធម្មធាតុ ។ ម្នាល ភិក្ខុទាំងឡាយ នេះហៅថា ធាតុមានសភាពផ្សេងគ្នា ។ ម្នាលភិក្ខុទាំងឡាយ ចុះសញ្ញាមានសភាពផ្សេងគ្នាកើតឡើង ព្រោះអាស្រ័យធាតុមានសភាពផ្សេងគ្នា ។ បេ ។ កើតឡើង ព្រោះអាស្រ័យ បរិយេសនា មានសភាពផ្សេងគ្នា ។ បេ ។ លាភមានសភាពផ្សេងគ្នា តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ រូបសញ្ញាកើតឡើង ព្រោះអាស្រ័យរូបធាតុ រូបសង្កប្បកើតឡើង ព្រោះអាស្រ័យរូបសញ្ញា រូបសម្ផស្សកើតឡើង ព្រោះ អាស្រ័យរូបសង្កប្បៈ វេទនាដែលកើតអំពីរូបសម្ផស្ស កើតឡើង ព្រោះ