អដ្ឋកថា ពាហិរផស្សនានត្តសូត្រទី ៩

ក្បាលទី 21 · ទំព័រ 23

គប្បីជ្រាបវិនិច្ឆ័យក្នុងផស្សសូត្រទី ៩ ដូច្នេះ បទថា ឧប្បជ្ជតិ រូបសញ្ញា បានដល់ សញ្ញារមែងកើតឡើងក្នុងអារម្មណ៍ មានប្រការដូច ពោលហើយ ។ បទថា រូបសង្កប្បោ បានដល់ សេចក្តីត្រិះរិះប្រកបដោយ ចិត្ត ៣ ដួង ក្នុងអារម្មណ៍នោះឯង ។ បទថា រូបសម្ផស្សោ បានដល់ ផស្សៈដែលពាល់ត្រូវអារម្មណ៍នោះៗ ។ បទថា វេទនា បានដល់ វេទនា គឺ ការសោយអារម្មណ៍នោះឯង ។ ធម៌មានឆន្ទៈជាដើម មានន័យតាមដែល ពោលហើយនោះឯង ។ បទថា រូបលាភោ សេចក្តីថា អារម្មណ៍ដែលខ្លួន ស្វែងរកបាន ព្រមដោយតណ្ហា ហៅថា រូបលាភៈ ។ ន័យដែលរួមទាំងអស់ នេះ ដំបូងលោកពោលដោយអំណាចការកើតឡើងរបស់ធម៌ទាំងពួងក្នុង អារម្មណ៍ ១ បុណ្ណោះ ។ ន័យម្យ៉ាងទៀត ផ្សំនឹងអារម្មណ៍ចរមក ។ ដំបូង ធម៌ទាំង ៤ នេះ គឺ រូបសញ្ញា រូបសង្កប្បៈ ផស្សៈ វេទនា មាននៅក្នុង អារម្មណ៍ជាប្រចាំសម្រាប់ទាញរូប ពិតហើយ អារម្មណ៍ប្រចាំជាអារម្មណ៍ គួរប្រាថ្នា គួរត្រេកអរ គួរពេញចិត្ត គួរស្រឡាញ់ រមែងប្រាកដដូចមាន អារម្មណ៍ឯណានីមួយ ។ ឯអារម្មណ៍ដែលចរមក ធ្វើឲ្យអារម្មណ៍ឯណានី មួយ ដែលមានផ្សាយឡើង ស្ថិតនៅ ។ ក្នុងសេចក្តីនោះមានរឿងដូច្នេះ បានឮថា កូនអមាត្យម្នាក់ ដែលមនុស្ស នៅក្នុងស្រុកចោមរោមធ្វើការងារ ។ សម័យនោះ ឧបាសិការបស់គាត់ ( ប្រពន្ធ ) ទៅកាន់ស្ទឹង ងូតទឹកស្រេចហើយ តាក់តែងដោយគ្រឿងប្រដាប់ ជាមួយពួកភីលៀងហែហមត្រឡប់ទៅផ្ទះ ។ គាត់ឃើញអំពីចម្ងាយ កើតការ សម្គាល់ថា មាតុគ្រាមដែលជាភ្ញៀវមិនមាន ដូច្នេះហើយ ទើបបញ្ជូនបុរស ទៅ ដោយពោលថា នែលោក ចូរលោកទៅ ចូរលោកដឹងស្រីនោះជានរណា បុរសទៅ ឃើញស្រីនោះហើយ ត្រឡប់មក ទើបគាត់សួរថា ស្រីនោះជា នរណា បុរសនោះក៏ប្រាប់តាមសេចក្តីពិត អារម្មណ៍ដែលចរមក រមែងផ្សាយ